សន្តតិកម្ម
ផ្នែកទី១ សញ្ញាណទូទៅនៃសន្តតិកម្ម
ដូច្នេះយើងអាចកំណត់និយមន័យបានថា សន្តតិកម្ម គឺជាការផ្ទេរនូវបេតិកភ័ណ្ឌ នៃបុគ្គលណាម្នាក់ដែលស្លាប់ ទៅអោយជនណាម្នាក់ ឬច្រើននាក់ដែលហៅថា ទាយាទ ឬ សន្តតិជន ។ មតកជន គឺជាជនដែលបានស្លាប់ទៅហើយ រីឯ សន្តតិជនគឺជាជនដែល ទទួលបន្តសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។
ឆន្ទៈរបស់មរតកជន ហៅថាសន្តតិកម្មមានបណ្តាំ ។ (មាត្រា ១១៤៥) សន្តតិកម្មនេះ ចែងអំពីវិធីធ្វើសន្តតិកម្ម ដែលមានសន្តតិកម្មតាមមរតកសាសន៏ និងសន្តតិកម្មតាមច្បាប់ ក្នុងករណីដែលគ្មានមរតកសាសន៏ ។ ដូច្នេះ មរតកសាសន៏ មិនមែនជាប្រទានកម្មមួយប្រភេទទេ គឺត្រូវចាត់ទុកជាសន្តតិកម្មតែម្ដង ។ ហេតុនេះហើយ គួរតែវាយតម្លៃថា ការធ្វើអនុប្បទាននូវទ្រព្យដោយមរតកសាសន៏ចំពោះសន្តតិជន គឺជាការ កំណត់ចំណែកមរត៌ក ព្រទាំងកំណត់នូវវិធីបែចែកមរត៌កផងដែរ។
ផ្នែកទី២ ប្រភេទនៃសន្តតិកម្ម
កូនរបស់មរតកជន ទោះបីជាកូនបង្កើតក្តី ឬកូនសុំក្តី ត្រូវមានចំណែកមរតកស្មើៗគ្នា ។ (មាត្រ ១១៥៦) ប៉ុន្តែបើក្នុងករណីកូនរបស់មត៌កជននោះ បានទទួលមរណភាពនៅមុនពេលធ្វើសន្តតិកម្ម ឬបានបាត់បងសិទ្ធិសន្តតិកម្ម ដោយត្រូវនឹងលក្ខខណ្ឌដែលបានបញ្ញត្តិនៃមាត្រា ១១៥០ (អភ័ព្វបុគ្គលនៃសន្តតិកម្មជាអាទិ៍) ខាងលើនេះ ឬដោយផ្ដាច់មត៌ក កូនរបស់បុគ្គលនោះ ត្រូវក្លាយទៅជាសន្តតិជនជំនួស។ ហើយបញ្ញត្តិនេះ មិនត្រូវបានយកមកអនុវត្តឡើយចំពោះបុគ្គលដែលមិនមែនជាបច្ឆាញាតិផ្ទាល់របស់មត៌កជន ។ ( មាត្រា ១១៥៧)
ប្រសិនបើបុព្វញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជន មានចំនួនច្រើននាក់ បុព្វញាតិផ្ទាល់នីមួយៗ ត្រូវទទួលចំណែកមរតកស្មើៗគ្នា ។
ប៉ុន្តែក្នុងករណីដែលមានបងប្អូនបង្កើតច្រើននាក់ បងប្អូនបង្កើតម្នាក់ៗ ត្រូវបានចំណែកមរតកភាគស្មើៗគ្នា ។ ក៏ប៉ុន្តែ ចំពោះបងប្អូនបង្កើតដែលមានឪពុក ឬមានម្តាយផ្សេងគ្នា ត្រូវបានទទួលពាក់កណ្តាលនៃចំណែករបស់បងប្អូនបង្កើតដែលមានឪពុកម្តាយទាំងសងខាងដូចគ្នា ។
បើយោងទៅតាមមាត្រា ១១៦២ ក្នុងករណីដែលសហព័ទ្ធរបស់មរតកជន និងបុគ្គលផ្សេងទៀតក្រៅពីសហព័ទ្ធ ត្រូវក្លាយជាសន្តតិជន ចំណែកមរតករបស់សន្តតិជន នឹងត្រូវបានបែងចែកតាមការកំណត់ដូចខាងក្រោម ៖
អនិតិជនដែលបានអត្តាធិនភាពរួចផុតពីអាណាព្យាបាល ឬពីអំណាចមេបា ក៏អាចធ្វើមរតកសាសន៏បានដែរ ។ អនិតិជន ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចធ្វើមរតកសាសន៏បាន ។ ដូច្នេះ អ្នកអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភកៈ មិនអាចលុបមរតកសាសាសន៏ចោលបានទេ ។
នៅក្នុងករណីដែលមរតកសាសន៏ ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញនៅក្រោយពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព មរតកសាសន៏ ត្រូវមានអានុភាព ចាប់ពីពេលដែលល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ ។ ឧទាហរណ៏ដូចជា ការធ្វើអច្ច័យទាននូវដីធ្លីដែលមានផ្ទះ ដោយតម្រូវអោយមានអាពាហ៏ពិពាហ៏នៃអច្ច័យលាភីជាល័ក្ខខ័ណ្ឌបង្អង់ ។ ចំពោះករណីនេះ អានុភាពនៃមរតកសាសន៏នេះ នឹងកើតឡើងនៅពេលមានអាពាហ៏ពិពាហ៏ ក្រោយពេលម្ចាស់បណ្ដាំទទួលមរណភាព ។
ដោយឡែក នៅក្នុងករណីដែលមរតកសាសន៏ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ នៅក្រោយពេលដែលម្ចាស់បណ្ដាំបានទទួលមរណភាព ទ្រព្យសម្បត្តិដែលបានកំណត់ខាងលើនេះ ត្រូវបានធ្លាក់ទៅសន្តតិជនដែលនឹងត្រូវទទួលទ្រព្យសម្បត្តិនោះ ដោយប្រតិសកម្មគិតចាប់តាំងពីពេលដែលមរតកជននោះ បានទទួលមរណភាព ។ ផ្នែកទី៣ : សន្តតិជន
បុគ្គល ដែលបានបោះបង់សន្តតិកម្ម ត្រូវចាត់ទុកថា បុគ្គលនោះមិនមែនជាសន្តតិជនចំពោះសន្តតិកម្មនោះតាំងពីដំបូងមកម្ល៉េះ ។ បដិទាននៃសន្តតិកម្ម ការទាមទារឲ្យធ្វើបដិទាន គឺមានលក្ខណៈខុសគ្នាពីការដែលសន្តតិជនធ្វើការទាមទារយកមត៌ក។ ការទាមទារនេះ គឺទាមទារឲ្យតតិយជនដែលមិនមានការពាក់ព័ន្ធនឹងមត៌កនោះ ដោយគ្មានសិទ្ធដែលនាំឲ្យមានហេតុគតិយុត្ត។ ការទាមទារឲ្យធ្វើការបដិទាន មិនមែនជាការទាមទារតាមបញ្ញត្តិស្ដីពីសិទ្ធប្រត្យក្សមត៌ករបស់ខ្លួន ដែលត្រូវបានដកហូតសិទ្ធសន្តតិកម្ម ។ សន្តតិជដែលត្រូវបានដកហូតសិទ្ធិនោះ ត្រូវបដិទានមត៌កទាំងអស់ ឬមួយផ្នែក តាមរយៈន័យនៃការទាមទារនោះ។
ចប់ [1] [1] ឯកសារយោង៖
0 Comments
Leave a Reply. |
|