បរិមាធិប្បាយគតិយុត្ត
ប្រធានបទ «សិទ្ធផលុបភោគ» ផលុបភោគ គឺជាសិទ្ធិប្រើប្រាស់ និង អស្រ័យផល លើអចលនវត្ថុដែលជាកម្មសិទ្ធិ របស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ណាមួយដែលមិលើសពីមួយជីវិត របស់ផលុបភោគី ដោយផលុបភោគីមានសិទ្ធិប្រើប្រាស់អចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ តាមវិធីប្រើប្រាស់ និងអាស្រ័យផល ( ផលស៊ីវិល និងផលធម្មជាតិ) ដែលកើតចេញពីអចលនវត្ថុនោះ។ សិទ្ធិ ជាអំណាចដែលមនុស្សគ្រប់គ្នាមានតាំងតែខ្លួនមានជីវិត តែត្រូវបានកំណត់ដោយច្បាប់។ តើសិទ្ធិផលុបភោគ ត្រូបានបង្កើតឡើងតាមវិធីសាស្ត្របែបណា? តើផលុបភោគមានអានុភាពដូចម្ដេច? តើគេរំលត់សិទ្ធិផលុបភោគដោយសារមូលហេតុអ្វីខ្លះ? ដើម្បីធ្វើការសិក្សាទៅលើផលុបភោគ កាន់តែស៊ីជម្រៅនិងច្បាស់លាស់នោះយើងត្រូវសិក្សាទៅលើបីចំណុចសំខាន់ៗ គឺ (១) ការបង្កើតផលុបភោគ (២) អានុភាពនៃផលុបភោគ (៣) ការរំលត់សិទ្ធិផលុបភោគ។ ១. ការបង្កើតផលុបភោគ ផលុបភោគត្រូវបានបង្កើតឡើង ដោយអាស្រ័យទៅនឹង ប្រភេទនៃការបង្កើត(១.១) ហើយក៏ត្រូវគោពនូវលក្ខខណ្ឌនៃការបង្កើតផងដែរ (១.២)។ ១.១ ប្រភេទនៃការបង្កើត អនុលោមតាមពទបញ្ញត្តិនៃក្រមរដ្ឋប្បវេណី យើងឃើញថា ផលុបភោគអាចបង្កើតឡើងដោយការព្រមព្រៀង (ក) និងដោយបទបញ្ញត្តិនៃច្បាប់ (ខ) ។ ក. ការបង្កើតតាមការព្រមព្រៀង ផលុបភោគ ត្រូវបានបង្កើតឡើងតមាឆន្ទៈរបស់បុគ្គល ដែលបានធ្វការព្រមព្រៀងជាមួយគ្នា តាមធ្មតា ផលុបភោគកើតតាមរយៈអំណោយ ឬ លិខិតបណ្ដាំ។ តាមរយៈអំណោយបានសេចក្ដីថា ជាកិច្ចសន្យាដែលតាមនោះបុគ្គលម្នាក់ ផ្ទេរដោយគំនិតសប្បុរសនូវកម្មសិទ្ធិ ដែលជាអចលនវត្ថុទៅបុគ្គលម្នាក់ទៀត ដែលបានយល់ព្រមក្នុងលក្ខខណ្ឌផលុបភោគ។ ផលុបភោគ អាចត្រូវបានបង្កើតឡើងតាមកិច្ចសន្យាមុធា ឬ កិច្ចសន្យាមូលា។ កិច្ចសន្យាមុធា ជាកិច្ចសន្យាដែលក្នុងនោះភាគីម្ខាងផ្ដល់ឰឱ្យភាគីម្ខាងទៀតនូវផលប្រយោជន៍ ដោយគ្មានការទាមទារនូវតម្លៃតបស្នង ដែលផលុបភោគនេះភាគច្រើនតែងតែធ្វើរវាងបុគ្គលដែលមានទំនាក់ទំនងញាតិនឹងគ្នា ក៏ប៉ុន្តែវាក៏អាចកើតមានឡើងផងដែរ ចំពោះបុគ្គលដែលមានចិត្តសប្បុរស ក្នុងការបង្កើតផលុបភោគរបៀបនេះ ចំពោះបុគ្គលដែលជាអ្នកដទៃ។ ចំណែកឯកិច្ចសន្យមូលា ជាប្រភេទកិច្ចសន្យាដែលតាមនោះ ភាគីស្វែងរកអត្ថប្រយោជន៍រៀងៗ ខ្លួន មានន័យថា គឺទាមទារនូវតម្លៃតបស្នង ដូចជាកិច្ចសន្យាលក់ទិញ ជាដើម។ ក្នុងរឿងផលុបភោគ កិច្ចសន្យាមូលា កម្រកើតមានបំផុតដោយសារតែផលុបភោគដែលកំណត់ថាជាសិទ្ធិអស់មួយជិវិត ជួនកាលមានការលំបាកក្នុងការប្រតិបត្តិការមូលា។ ប្រតិបត្តិការនេះនាំឱ្យមានមូលហេតុមិនទៀង។ ខ. ការបង្កើតតាមច្បាប់ ផលុបភោគក៏អាចត្រូវបានបង្កើតឡើងតាមបញ្ញត្តិច្បាប់ផងដែរ ដែលត្រូវបានបង្កើតឡើងតាមរយៈច្បាប់ពិសេសមួយ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានច្បាប់នេះនៅឡើយទេ។ ដោយសារតែផលុបភោគ គឺជាសិទ្ធិសម្រាប់តែសាមីខ្លួនមួយជីវិតប៉ុណ្ណោះ ហើយគឺជាសិទ្ធិ ដែលបង្កើតឡើងតាមការព្រមព្រៀងក៏មាន ក៏ប៉ុន្តែជាតម្រូវការជាក់ស្ដែង ដោយសារតែមានមូលហេតុផ្សងទៀតនៃសង្គម គេច្រើនផ្ដល់នូវផលុបភោគ ដែលច្បាប់បានកំណត់ដល់ជនដែលមានលក្ខណៈសម្បត្តិមួយចំនួន។ ដែលនីតិវិធីនៃការបង្កើត ផលុបភោគ ដោយការព្រមព្រៀងព្រមទាំងខ្លឹមសារនៃសិទ្ធិ ក៏ត្រូវយកមកអនុវត្ត ចំពោះផលុបភោគដែលច្បាប់បានកំណត់ដែរ លើកលែងតែច្បាប់ចែងផ្សេងពីនេះ។ ផលុបភោគដែលបង្កើតឡើងតាមបញ្ញត្តិច្បាប់ គឺមានអាទិភាពជាងផលុបភោគដែលបង្កើតឡើងតាមការព្រមព្រៀង លើកលែងតែមានបទបញ្ញត្តិពិសេសនៅក្នុងច្បាប់។ ហើយបទបញ្ញត្តិដែលចែងឡើង ដើម្បីផ្ដល់អាទិភាពដល់ផលុបភោគដែលច្បាប់បានកំណត់នេះ នឹងត្រូវបានទទួលស្គាល់តាមរយៈគោលនយោបាយមួយ។ ឧទាហរណ៍ ប្រសិនបើក្រមរដ្ឋប្បវេណី ឬ ច្បាប់ផ្សេងទៀត ទទួលស្គាល់ផលុបភោគដែលច្បាប់បានកំណត់របស់ស្ត្រីមេម៉ាយលើផផ្ទះរបស់ប្ដី ដែលប្ដីប្រពន្ធនោះធ្លាប់រស់នៅជាមួយគ្នា បើប្ដីទទួលមរណភាព ផលុបភោគរបស់ស្ត្រីមេម៉ាយនោះមានអាទិភាពជាងផលុបភោគដែលកំណត់ដោយការព្រមព្រៀង។ មិនថាផលុបភោគដែលបង្កើតតាមការព្រមព្រៀង ឬ តាមការកំណត់ដោយបទបញ្ញត្តិច្បាប់នោះទេ គឺត្រូវគោរពនូវលក្ខខណ្ឌមួយចំនួន។ ១.២ លក្ខខណ្ខនៃការបង្កើតផលុបភោគ នៅក្នុងលក្ខខណ្ឌនៃការបង្កើតផលុបភោគ ចំពោះផលុបភោគដែលបង្កើតដោយច្បាប់ គឺត្រូវគោរពនូវលក្ខខណ្ឌ ដែលបង្កើតឡើងតាមច្បាប់ដោយឡែក ក៏ប៉ុន្តែច្បាប់នោះមិនទាន់មាននៅឡើយទេ។ ដូច្នេះ ពាក់ព័ន្ធនឹងជាមួយលក្ខខណ្ឌនៃផលុបភោគដែលបង្កើតឡើងដោយច្បាប់ គឺមិនទាន់មានសញ្ញាណនៅឡើយទេ។ ចំណែកឯផលុបភោគដែលបង្កើតឡើងតាមកាថរព្រមព្រៀងវិញ គឺប្រៀបបានដូចកិច្ចសន្យាមួយរវាងកម្មសិទ្ធិករ និងផលុភោគី ដែលត្រូវគោរពនូវលក្ខខណ្ឌសុពលភាព ដែលរួមមាន លក្ខខណ្ឌគ្រឹះ (ក) និងលក្ខខណ្ឌទម្រង់ (ខ) ឱ្យបានច្បាស់លាស់។ ក. លក្ខណ្ឌគ្រឹះ នៅក្នុងលក្ខខណ្ឌគ្រឹះនេះទៀតសោត គឺមានធាតុផ្សំចំនួន ៣ សំខាន់ៗ គឺ ១. កាព្រមព្រៀងពិតប្រាកដ ២. ដោយគ្មានវិការៈកម្មវត្ថុ ៣. មានសមត្ថភាពគ្រប់គ្រាន់។ ការព្រមព្រៀងអនុលោមតាមគោលការណ៍ស្វ័យភាពនៃឆន្ទៈ ការព្រមព្រៀងជាធាតុផ្សំចម្បងរបស់កិច្ចសន្យា។ ការព្រមព្រៀង គឺ ជាការសម្ដែងឆន្ទៈព្រមព្រៀងគ្នារវាងភាគីនៃកិច្ចសន្យា ដោយបង្កើតឱ្យមានលិខិត ឬជាការព្រមព្រៀងដោយផ្ទាល់មាត់ ដែលជាកិច្ចគតិយុត្តមួយ។ ការព្រមព្រៀងគ្នាអាចមានអានុភាពគតិយុត្តបានតែក្នុងករណីដែលការព្រមព្រៀងនោះ បានបង្ហាញដោយសេរី និងដោយដឹងហេតុផលគ្រប់សព្វ។ ប្រសិនបើភាគីណាមួយ បានទទួលរងការគាបសង្កត់ ឬ មិនដោយសុទ្ធចិត្ត តាមឆន្ទៈរបស់គេ មិនដោយសេរីនៅពេលចុះកិច្ចសន្យានោះទេ ការព្រមព្រៀងគ្នារវាងភាគីនៃកិច្ចសន្យា ដោយបង្កើតឱ្យមានលិខិត ឬ ជាការព្រមព្រៀងហើយកិច្ចសន្យាមិនអាចកើតឡើង ឬ យកជាការបានទេ។ អ្នកដែលបង្ហាញឆន្ទៈ អាចលុបចោលកិច្ចសន្យាបានដោយហេតុថាកិច្ចសន្យាមានវិការៈក្នុងករណីដូចខាងក្រោមនេះ ៖ ការបង្ហាញឆន្ទៈធ្វើឡើងដោយសារមានការភាន់ច្រឡំ។ ការបង្ហាញឆន្ទៈត្រូវធ្វើឡើង ដោយការឆបោក ឬការគំរាមកំហែង ឬការបង្ហាញការមិនពិតេរបស់ភាគីម្ខាងទៀត។ ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឱកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ។ សមត្ថភាពរបស់បុគ្គល គឺជាអំណាចនីត្យានុកូល ក្នុការធ្វើលិខិតគតិយុត្ត ឬចុះកិច្ចសន្យានានា។ ជាគោលការណ៍ជនទាំងឡាយដែលមានអាយុ ១៨ ឆ្នាំឡើង ឬ អនីតិជនដែលទទួលបានអត្តាធីនភាព អាចធ្វើកិច្ចសន្យាបានគ្រប់ពេលវេលា លើកលែងតែកំហាត់ជន ដែលមានចែងក្នុងច្បាប់។ កំហាត់ជន គឺជនដែលត្រូវបានច្បាប់ហាមឃាត់ ដោយមិនឱ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនមួយចំនួន ដោយសារមកពីជននោះមានសតិសម្បជញ្ញៈទន់ខ្សោយ ឬ មានទោសខាងព្រហ្មទណ្ឌ។ឮ សមត្ថភាពរបស់បុគ្គលមាន ៣ប្រភេទគឺ សមត្ថភាពក្នុងការធ្វើសកម្មភាព, សមត្ថភាពខាងបង្ហាញឆន្ទៈ, និងសមត្ថភាពទទួលសិទ្ធិ។ កម្មវត្ថុនៃកិច្ចសន្យា សំដៅលើប្រតិបត្តិការគតិយុត្ត ដែលភាគីនៃកិច្ចសន្យាចង់ធ្វើ។ ក៏ប៉ុន្តែកម្មវត្ថុនៃកិច្ចសន្យានោះត្រូវតែ៖ មានពិតប្រាកដអាចអនុវត្តទៅបានស្របទៅនឹង បញ្ញត្តិច្បាប់ ក៏ដូចជាទំនៀមទំលាប់ ឬ សណ្ដាប់ធ្នាប់សាធារណៈ។ នៅក្នុងប្រតិបត្តិការផលុបភោគ វត្ថុដែលជាកម្មវត្ថុផលុបភោគ គឺត្រូវតែជាអចលនវត្ថុ ដែលអាចជាដី ឬ អគារ។ នៅពេលដែលគោរពលក្ខខណ្ឌគ្រឹះហើយ ក៏ត្រូវគោរពលក្ខខណ្ឌទម្រង់ផងដែរ។ ខ.លក្ខខណ្ឌទម្រង់ ផលុបភោគ អាចត្រូវបានបង្កើតតាមរយៈលិខិតមិនលាយលក្ខណ៍អក្សរ ឬ ដោយផ្ទាល់មាត់បាន ក៏ប៉ុន្តែកម្មសិទ្ធិករអាចស្នើរសុំឱ្យរំលត់ផលុបភោគដោយផ្ទាល់មាត់នៅពេលណាក៏បាន។ នៅក្នុងករណីដែលមានការស្នើរសុំឱ្យរំលត់មិនបានបញ្ជាក់ពីពេលរលត់ និងនៅក្នុងករណីដែលអំឡុងពេលគិតចាប់ពីពេលស្នើរសុំឱ្យរលត់ រហូតដល់ពេលដែលរលត់ដែលបានបញ្ជាក់ក្នុងការស្នើសុំឱ្យរលត់នោះតិចជាងអំឡុងពេលដូចបានកំណត់ខាងក្រោមនេះផលុបភោគត្រូវរលត់នៅពេលដែលអំឡុងពេលនេះបានកន្លងហួស គិតចាប់ពីស្នើរសុំឱ្យរលត់៖ ៣ ខែ ចំពោះអគារ និង ១ ឆ្នាំ ចំពោះដី។ ចំពោះផលុបភោគលើដី ដែលមានរដូវប្រមូលផល ការស្នើរសុំឱ្យរំលត់ត្រូវធ្វើឡើងនៅមុនពេលដែលផលុបភោគីចាប់ផ្ដើមការងារកសិកម្មសម្រាប់រដូវបន្ទាប់ពីរដូវពីមុន។ លាយលក្ខណ៍អក្សរ ការបង្កើតផលុបភោគ គឺអាចធ្វើជាលាយលក្ខណ៍អក្សរបាន ប៉ុន្តែវាមិនមែនជាលក្ខខណ្ឌាចាំបាច់ដើម្បីបង្កើតផលុបភោគនោះទេ ពីព្រោះថាគេក៏អាចបង្កើតផលុបភោគមិនលាយលក្ខណ៍អក្សរបានដែរ។ ហេតុដូច្នេះ បើប្រៀបធៀបនឹងផលុបភោគដែលបង្កើតតាមលិខិតលាយលក្ខខណ្ឌអក្សរ ផលុបភោគដែលមិនមែនជាលាយលក្ខណ៍អក្សរត្រូវបានទទួលការការពារតិចជាងផលុបភោគដែលបង្កើតតាមលិខិតជាលាយលក្ខណ៍អក្សរដោយសារតែកម្មសិទ្ធិករមិនអាចជូនដំណឹងដើម្បីបញ្ចប់ មុនរយៈពេលដែលភាគីបានកំណត់នោះទេ។ ផលុភោគី មិនអាចយកផលុបភោគរបស់ខ្លួនទៅតតាំងចំពោះតតិយជនបានឡើយ ប្រសិនបើមិនបានចុះបញ្ជី ហើយផលុបភោគដែលបានចុះបញ្ជីហើយ អាចតតាំងចំពោះអនុប្បទានិកនៃអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគបាន ទោះបីជាកម្មសិទ្ធិលើអចលនវត្ថុនោះ ត្រូវបានគេធ្វើអនុប្បទានក៏ដោយ។ មានន័យថា ក្នុងករណីដែលផលុបភោគីមិនបានយក ផលុបភោគរបស់ខ្លួនទៅចុះបញ្ជីនោះទេ ពេលដែលកម្មសិទ្ធិករធ្វើអនុប្បទាននូវវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ជាមួយតតិយជនដែលជាអនុប្បទានិកបានឡើយ។ ដូច្នេះ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ផលុបភោគី ត្រូវយកផលុបភោគរបស់ខ្លួនទៅចុះបញ្ជីជាមួយរដ្ឋបាលសុរិយោដី។ នៅពេលផលុបភោគ បានគោរពនូវលក្ខខណ្ឌត្រឹននត្រូវនៃការបង្កើតហើយ វានឹងបង្កើតអានុភាពសម្រាប់គូភាគីដើម្បីអនុវត្ត។ ២. អានុភាពនៃផលុបភោគ តាមគោលការឯករាជ្យភាព ផលុបភោគីនិង កម្មសិទ្ធិករ ត្រូវបានគេកំណត់ថាជាម្ចាស់សិទ្ធិប្រត្យក្សពីរដែលមានទៅលើវត្ថុតែមួយដូចគ្នា ប៉ុន្តែខុសគ្នាក្នុងប្រភេទគតិយុត្តរបស់ពួកគេ ហើយឯករាជ្យក្នុងរបបគតិយុត្តរបស់ពួកគេ។ ភាពខុសគ្នានេះ គឺអាស្រ័យលើសិទ្ធិ និងករណីយកិច្ចរបស់ផលុបភោគី (២.១) ហើយនិងសិទ្ធិ និងករណីយកិច្ចរបសើកម្មសិទ្ធិករ (២.២) នៅក្នុងការអនុវត្តផលុបភោគ។ ២.១ សិទ្ធិ និងករណីយកិច្ចរបស់ផលុបភោគី ដោយសារតែផលុបភោគីមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលរបស់កម្មសិទ្ធិករ ដូចនេះនៅពេលដែលផលុបភោគមានអានុភាព ផលុបភោគីនឹងមានសិទ្ធិមួយចំនួន (ក) ហើយក៏អាស្រ័យត្រូវគោរពនូវករណីយកិច្ចមួយចំនួនផងដែរ (ខ)។ ក. សិទ្ធិរបស់ផលុបភោគី សិទ្ធិអាស្រ័យផល ៖ (ផលស៊ីវិល និង ផលធម្មជាតិ) ផលុបភោគីមានសិទ្ធិអាស្រ័យផលធម្មជាតិដែលមានអត្ថិភាពនៅលើដី នៅពេលដែលបង្កើតផលុបភោគ គឺត្រូវបានទៅលើផលុបភោគី។ ក៏ប៉ុន្តែនៅពេលផុតរលត់ត្រូវបានទៅកម្មសិទ្ធិករនៃដី ហើយក្នុងករណីនេះទំនាក់ទំនងនៃសេចក្ដីចម្រើឥតហេតុចំពោះការងារពលកម្មជាអាទិ៍ដើម្បីបង្កើតផលធម្មជាតិនោះ មិនត្រូវកើតឡើយ។ ចំពោះផលស៊ីវិលវិញ គឺផលុបភោគី អាចទទួលបានការធ្វើអនុប្បទានដោយយកថ្លៃ ឬបង្កើតភតិសន្យា នូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគជាដើម។ ហើយផលស៊ីវិនេះត្រូវបានទៅផលុបភោគី តាមសមាមាត្រទៅនឹងអំឡុងពេលដែលផលុបភោគមានអត្ថិភាព។ សិទ្ធិធ្វើអនុប្បទាន ៖ ផលុបភោគីក៏អាចធ្វើអនុប្បទាននូវផលុបភោគ ឬធ្វើការចាត់ចែងផ្សេងទៀតដោយយកថ្លៃ ឬមិនយកថ្លៃបាន។ សិទ្ធិបង្កើតភតិសន្យា ៖ ផលុបភោគី អាចយកអចលនវត្ថុដែលជាក្ឲម្មវត្ថុនៃផលុបភោគ ធ្វើជាកម្មវត្ថុនៃភតិសន្យាដោយកំណត់អំឡុហងពេលដែលមិនអាចលើសពីបីឆ្នាំ ដោយអំឡុងពេលនេះអាចបន្តសារជាថ្មីបាន ប៉ុន្តែអំឡុងពេលនេះមិនអាចលើសពីបីឆ្នាំបានឡើយ។ ហើយប្រសិនបើផលុបភោគត្រូវរលត់ ភតិសន្យាអចលនវត្ថុដែលជកម្មវត្ថុនៃផលុបភោគមិនអាចតតាំងចំពោះកម្មសិទ្ធិករនៃអចលនវត្ថុបានឡើយ។ សិទ្ធិទាមទារផ្អែកលើសិទ្ធិប្រត្យក្ស៖ ផលុបភោគីអាចអនុវត្តសីទ្ធិទាមទារឱ្យប្រគល់ត្រឡប់មកវិញ សិទ្ធិទាមទារឱ្យបញ្ឈប់ការរារាំង និងសិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំង ចំពោះការបំពានផលុបភោគ ដូចសិទ្ធិដែលកម្មសិទ្ធិករមាន។ សិទ្ធិទាមទារឱ្យបញ្ចុះថ្លៃឈ្នួល៖ ចំពោះផលុបភោគដែលបង្កើតឡើងដោយ យកតម្លៃថ្នូរ ក្នុងករណីមានករផ្លាស់ប្តូរស្ថានភាពផ្សេងៗ ដែលនាំឱ្យចំនួនទឹកប្រាក់នោះមិនសមស្រប ត្រូវតែមានការផ្លាស់ប្តូរ ដើម្បីគោរពគោលការណ៍សមភាព ហេតុសិទ្ធិទាមទារឱ្យតម្លើង ឬ បញ្ចុះថ្លៃឈ្នួល ដែលពាក់ព័ន្ធនឹងសិទ្ធិជួលអចិន្ត្រៃយ៍ ក៏ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីនេះ។ ខ. ករណីយកិច្ចរបស់ផលុបភោគី ផលុបភោគី ត្រូវគោរពនូវករណីយកិច្ចមួយចំនួនដូចខាងក្រោម៖ ករណីយកិច្ចជូនដំណឹងរបស់ផលុបភោគី ៖ ប្រសិនបើមានតតិយជនអះអាងអំពីសិទ្ធិ លើអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ផលុបភោគី ត្រូវជូនដំណឹងអំពីហេតុនេះ ទៅកម្មសិទ្ធិករនៃអចលនវត្ថុនោះ ដោយគ្មានកាយឺតយ៉ាវលើកលែងតែកម្មសិទ្ធិករបានដឹងអំពីហេតុនោះហើយ។ ប្រសិនបើធ្វេសប្រហែសក្នុងការជូនដំណឹង ផលុបភោគីត្រូវទទួលករណីយកិច្ចសងសសំណងនៃការខូចខាត ដែលកើតឡើងចំពោះកម្មសិទ្ធិ។ ករណីបង់ថ្លៃឈ្នួល ៖នៅក្នុងករណីដែលបានបង្កើតផលុបភោគ ដោយយកតម្លៃថ្នូរត្រូវបង់តម្លៃថ្នូរនោះតាមពេលវេលា ទីកន្លែង និងចំនួនទឹកប្រាក់ដែលបានកំណត់នោះ។ ការទទួលបន្ទុកសោហ៊ុយ ៖ ផលុបភោគីត្រូវទទួលបន្ទុកនៃសោហ៊ុយសម្រាប់ការជួលជុល ថែទាំអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ព្រោះសោហ៊ុយនេះជាបន្ទុករបស់ផលុបភោគី។ ការទទួលបន្ទុកនូវពន្ធ និងអាករ និងសោហ៊ុយធានារ៉ាប់រង ៖ នៅក្នុងអំឡុងពេលដែលផលុបភោគ ផលុបភោគីមានករណីយកិច្ចទទួលនូវបន្ទុកពន្ធ អាករ និងសោហ៊ុយធានារ៉ាប់រង អចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ដែលកម្មសិទ្ធិករបានធ្វើកិច្ចសន្យានៅមុនពេលបង្កើតផលុបភោគ។ ២.២ សិទ្ធិ និងករណីយកិច្ចរបស់កម្មសិទ្ធិករ មិនខុសគ្នាពីផលុបភោគីទេ នៅពេលដែលផលុបភោគមានអានុភាព កម្មសិទ្ធិករក៏មាននូវសិទ្ធិ (ក) និងករណីយកិច្ច (ខ) របស់ខ្លួនផងដែរ។ ក. សិទ្ធិរបស់កម្មសិទ្ធិករ កម្មសិទ្ធិករមាននូវសិទ្ធិមួយចំនួនដូចខាងក្រោម៖ សិទ្ធិទាមទារឱ្យតម្លើងថ្លៃឈ្នួល ៖ នៅក្នុងករណីដែលបានបង្កើតផលុបភោគ ដោយយកតម្លៃថ្នូរ ប្រសិនបើមានការផ្លាស់ប្តូរស្ថានភាពផ្សេង ដែលនាំឱ្យចំនួនទឹកប្រាក់នោះមិនសមស្របទៅនឹងអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគត្រូវតែមានការផ្លាស់ប្តូរ ដើម្បីគោរពគោលការណ៍សមភាព ហេតុនេះកម្មសិទ្ធិករមានសិទ្ធិទាមទារឱ្យតម្លើងថ្លៃឈ្នួល។ សិទ្ធិចាត់ចែង ៖ នៅពេលដែលយើងនិយាយពីកម្មសិទ្ធិ មានន័យថា កម្មសិទ្ធិករមានសិទ្ធិចាត់ចែង សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល។ ក៏ប៉ុន្តែ នៅពេលដែលផលុបភោគមានអានុភាព មានន័យថា ផលុបភោគីមានសិទ្ធិប្រើប្រាស់ និង សិទ្ធិអាស្រ័យផលដែលធ្វើឱ្យកម្មសិទ្ធិករមានតែសិទ្ធិចាត់ចែងប៉ុណ្ណោះ (អសារកម្មសិទ្ធិកករ) ។ ឧទាហរណ៍ កម្មសិទ្ធិករមានសីទ្ធិចាត់ចែង ហាមឃាត់មិនឱ្យផលុបភោគីបង្កការខូចខាត ឬបំផ្លិចបំផ្លាញអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគជាដើម។ សិទ្ធិទាមទារឱ្យរំលត់ផលុបភោគ ៖ ក្នុងករណី ផលុបភោគីបានធ្វើអំពើផ្ទុយនឹងខ្លឹមសារនៃផលុបភោគ ដូចជាករណីបង្កការខូចខាត ឬថែរក្សាមិនបានត្រឹមត្រូវជាអាទិ៍នូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ កម្មសិទ្ធិករនៃអចលនវត្ថុនោះ អាចទាមទារឱ្យតុលាការ ដើម្បីរំលត់ផលុវបភោគបាន ហើយការទាមទារនេះមិនរារាំងការទាមទារសំណងការខូចខាត ដោយផ្អែកលើអំពើអនីត្យានុកូលចំពោះផលុបភោគីឡើយ។ ខ. ករណីយកិច្ចរបស់កម្មសិទ្ធិករ កម្មសិទ្ធិករត្រូវទទួលបន្ទុកនូវករណីយកិច្ចមួយចំនួនដូចខាងក្រោម៖ បំពេញកាតព្វកិច្ច (ប្រគល់អចលនវត្ថុ) ៖ នៅពេលផលុបភោគមានអានុភាព កម្មសិទ្ធិករត្រូវប្រគល់នូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ដល់ផលុបភោគីតាមការកំណត់ ការទទួលបន្ទុកនូវសោហ៊ុយ ៖ កម្មសិទ្ធិករត្រូវទទួលនូវសោហ៊ុយចំពោះការជួសជុលធំៗ ប៉ុន្តែក្នុងករណីដែលមានភាពចាំបាច់ក្នុងការជួសជុលធំៗដែលបានកើតឡើងដោយផលុបភោគីមិនបានជួសជុលថែទាំ សោហ៊ុយនោះត្រូជាបន្ទុករបស់ផលុបភោគី។ ការជួសជុលធំៗ គឺជាការកែប្រែជញ្ជាំងចម្បង ធ្នឹមដំបូល និងគ្រឹះ និងការរៀបចំឡើងវិញនូវដំបូល ចំណែកឯការជួសជុលក្រៅពីនេះ គឺជាការជួសជុលថែទាំ។ ៣. ការរំលត់ផលុបភោគ ផលុបភោគ មានអត្ថិភាពទៅបានដោយសារមូលហេតុមួយចំនួន(៣.១) ហើយពេលនៅពេលដែលផលុបភោគវាក៏បង្កើតនូវអានុភាពផងដែរ(៣.២) ចំពោះកម្មសិទ្ធិករ និង ផលុបភោគី។ ៣.១ មូលហេតុនៃការរំលត់ផលុបភោគ ផលុបភោគមានអានុភាពទៅបានក្នុងអំឡុងពេលកំណត់ ឬរហូតដល់ពេលដែលហេតុណាមួយបានកំណត់កើតឡើង។ ប្រសិនបើកមិនបានកំណត់អំពីអំឡុងពេលដែលផលុបភោគមានអត្ថិភាពនោះទេ ត្រូវបានចាត់ទុកថាមានអត្ថិភាព រហូតដល់ផលុបភោគីទទួលមរណភាព។ ដូច្នេះ ផលុបភោគត្រូវបានរលត់នៅពេលដែលដល់វេលាកំណត់(ក) ហើយវាក៏ត្រូវរលត់ផងដែរ នៅពេលដែលមានការអន្តរាយនូវវត្ថុ(ខ) ដែលជាកម្មវត្ថុនៃផលុបភោគ។ ក. ការរលត់ដោយពេលកំណត់ ការរលត់ដោយពេលកំណត់នេះ អាចជាការរលត់ ដែលដល់ពេលកំណត់ដោយការព្រមព្រៀង និងដោយពេលដែលច្បាប់បានកំណត់ដោយច្បាប់ ។ ពេលដែលកំណត់ដោយការព្រមព្រៀង ៖ អាចជាការព្រមព្រៀងដែលមានការកំណត់ ដោយភាគីកិច្ចសន្យា នៅពេលដែលបង្កើតផលុបភោគ ឬ ជាការព្រមព្រៀងដែលបានធ្វើឡើងក្នុងកំឡុងពេលអនុវត្តផលុបភោគ។ ចំពោះការព្រមព្រៀងដែលកំណត់ដោយភាគីនៅពេលបង្កើតផលុបភោគ គឺជាភាគីដែលបានកំណត់ពីរយៈពេល ដែលផលុបភោគបានបញ្ចប់តាមរយៈពេលវេលាកំណត់ច្បាស់លាស់ មានន័យថា ភាគីបានកំណត់ ឬចែងនូវពេលវេលាជាក់លាក់ណាមួយ។ ឧទាហរណ៍ ផលុបភោគដែលត្រូវបានបង្កើតនេះ ត្រូវផុតរលត់ក្នុងរយៈពេល ១០ ឆ្នាំ។ ហើយតក៏អាចជាការកំណត់ពេលកំណត់មិនច្បាស់លាស់ផងដែរ មានន័យថា ភាគីបានកំណត់ពីពេលវេលាដែរ ប៉ុន្តែក្នុងអំឡុងពេលនោះមិនច្បាស់លាស់ទេ។ ឧទាហរណ៍ ផលុបភោគ ត្រូវបានបង្កើតនេះ ត្រូវផុតរលត់នៅពេលដែលផលុបភោគីទទួលមរណភាព ឬ ព្រឹត្តិការណ៍ណាមួយបានកើតឡើង។ ចំពោះការព្រមព្រៀងដែលបានធ្វើឡើងក្នុងអំឡុងពេលអនុវត្តផលុភោគ គឹជាកិច្ចសន្យា មិនបានកំណត់ជាមុននៅពេលបង្កើតនោះទេ គឺជាការព្រមព្រៀងនេះកើតមានឡើងក្នុងអំឡុងពេលដែលផលុបភោគអានុភាពមានដូចជា៖ ការលះបង់សិទ្ធិដោយថចេតនារបស់ផលុបភោគី៖ មានន័យថាផលុបភោគីបានបោះបង់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល ដោយចេតនាជាលក្ខណៈឯកតោភាគី។ ប៉ុន្តែការលះបង់សិទ្ធិនេះជួនកាលក៏ធ្វើឡើងដោយមានការព្រមព្រៀងគ្នាពីផលុបភោគី និងកម្មសិទ្ធិករដែរ។ ការស្រុះស្រួលគ្នា រវាងផលុបភោគី និងកម្មសិទ្ធិករ៖ ការជួបពិភាក្សាគ្នា រវាងផលុបភោគី និងកម្មសិទ្ធិករ ក៏ជាមូលហេតុដែលនាំឱ្យ ផលុបភោគឈានទៅរកការរលត់ដែរ។ ឧទាហរណ៍ ក្រោយពីការពិភាក្សារួចមក កម្មសិទ្ធិករបានយល់ព្រមលក់ ឬផ្តល់ជាអំណោយដល់ផលុបភោគី នូវទ្រព្យអាស្រ័យផលនោះ ជាហេតុនាំឱ្យផលុបភោគីក្លាយទៅជាម្ចាស់កម្មសិទ្ធិទៅលើវត្ថុនោះ។ ពេលវេលាកំណត់ដោយច្បាប់៖ នៅក្នុងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាបានផ្តល់នូវសិទ្ធិដល់ភាគីក្នុងការព្រមព្រៀងកំណត់ពិរយៈពេលនៃផលុបភោគក៏ពិតមែន ក៏ប៉ុន្តែច្បាប់បានកំណត់នូវព្រំដែននៃរយៈពេលមួយ មិនអាចលើពីមួយជីវិតរបស់ផលុបភោគីបានឡើយ។ មានន័យថាប្រសិនបើ គូភាគីបានកំណត់រយៈពេលលើសពីមួយជិវិតរបស់ផលុបភោគី ដែលរយៈពេលនេះបន្តរហូតដល់សន្តតិជនទៀតនោះ គឺច្បាប់មិនទទួលស្គាល់នោះទេ។ ខ. ការអន្តរាយវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ផលុបភោគ ក៏ត្រូវរលត់តាមរយៈការអន្តរាយនូវវត្ថុដែលជាកម្មវត្ថុនៃផលុបភោគផងដែរ ដែលការអន្តរាយនេះអាចបណ្ដាលមកពីករណីប្រធានសក្តិ និងអាចបណ្ដាលមកពីអំពើរបស់ផលុបភោគី ។ ការអន្តរាយបណ្ដាលមកពីករណីប្រធានសក្ដិ៖ កាលណាវត្ថុដែលជាកម្មវត្ថុនៃផលុបភោគត្រូវបានអន្តរាយ ផលុបភោគីត្រូវបាត់បង់នូវសិទ្ធិអាស្រ័យផលរបស់ខ្លួនផងដែរ។ ការអន្តរាយនេះអាចបណ្ដាលមកពី ការបំផ្លាញ ការខូចខាត ការបាត់បង់ ឬដោយសារករណីប្រធានសក្ដិមកបំផ្លាញវត្ថុនោះ។ ករណីប្រធានសក្ដិ គឺជាព្រឹត្តិហេតុធម្មជាតិ ដែលមនុស្សមិនអាចដឹងមុន មិនអាចត្រួតត្រាបាន ឬបង្ការទុកជាមុន ឬជៀសវាងបាន បណ្ដាល ឧទាហរណ៍ ការរញ្ជួយដី រន្ទះបាញ់ ខ្យល់ព្យុះ ទឹកជំនន់... ។ ដូច្នេះ យោងតាមក្រមរដ្ឋប្បវេណី ផលុបភោគីបាត់បង់នូវសិទ្ធិប្រើប្រាស់ និង អាស្រ័យផលរបស់ស្របពេលនឹងការអន្តរាយទាំងស្រុងនៃវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ទោះបីជាការអន្តរាយនោះបានកើតឡើងមុនពេលកំណត់ នៃការរលត់ផលុបភោគក៏ដោយ ផលុបភោគីមិនអាចទាមទារកម្មសិទ្ធិករឱ្យបន្តនូវសីទ្ធិផលុបភោគរបស់ខ្លួនបានទៀតឡើយ។ ការអន្តរាយដោយអំពើរបស់ផលុបភោគី៖ ផលុបភោគក៏ត្រូវផុតរលត់ ដោយសារទង្វើនៃការំលោភបំពានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលរបស់ផលុបភោគីផងដែរ ដូចជាទង្វើនៃការអាស្រ័យផល ដែលនាំឱ្យខូចខាតវត្ថុ ឬការទុកចោលទ្រព្យអាស្រ័យផលឱ្យខូចខាត ដោយពុំបានយកចិត្តទុកដាក់ថែរក្សា។ ទាំងអស់នេះ គឺជាការប្រព្រឹត្តដែលរំលោភបំពានសិទ្ធិប្រើប្រាស់ និងអាស្រ័យផល ពីព្រោះជាគោលការណ៍ផលុបភោគីមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើទ្រព្យ ក៏ប៉ុន្តែក៏ត្រូវមានកាតព្វកិច្ចថែរក្សាវត្ថុអាស្រ័យផលនោះឱ្យបានល្អ ដើម្បីសងទៅកម្មសិទ្ធិករវិញដែរនៅពេលផុតកំណត់សិទ្ធិនេះ។ ការរំលោភបំពានដែលនាំឱ្យរលត់សិទ្ធិផលុបភោគ គឺនៅពេលដែលផលុបភោគីមិនបានបំពេញ ឬបំពេញកាតព្វកិច្ចមិនបានគ្រប់គ្រាន់ ជាហេតុនាំឱ្យមានករខូចខាតដល់ទ្រង់ទ្រាយវត្ថុអាស្រ័យផល។ ៣.២ អានុភាពនៃការរលត់នៃផលុបភោគ ប្រសិនបើផលុបភោគរលត់ កម្មសិទ្ធិករ នៃអចលនវត្ថុអាចទទួលបានកម្មសិទ្ធិលើការ្យដែលបានកែលំអ ឬ សំណង់ជាអាទិ៍ដែលផលុបភោគីបានធ្វើចំពោះអចលនវត្ថុ ដោយគ្មានសងប្រាក់សំណង ទៅឱ្យផលុបភោគី ឬសន្តតិជនរបស់ផលុបភោគីនោះឡើយ។ ភាគីអាចធ្វើកិច្ចសន្យាពិសេស ប៉ុន្តែការសន្យាពិសេសនោះ មិនអាចតតាំងចំពោះតតិយជនបានឡើយ ប្រសិបើមិនបានចុះបញ្ជី។ ហើយអតីតផលុបភោគី ឬអ្នកអាស្រ័យផលលើវត្ថុ ដែលកម្មសិទ្ធិករ គឺជាកូនបំណុលដ៏សំខាន់ ដែលមានកាតព្វសងទៅវិញ នូវអចលនវត្ថុដែលខ្លួនបានកាន់កាប់ អាស្រ័យផលកន្លងមក។ ក៏ប៉ុន្តែបើមានការខូចខាត ឬបាត់បង់វត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ផលុបភោគីត្រូវទទួលខុសត្រូវក្នុងការធ្វើបដិទានវិញ (ក) ក៏ប៉ុន្តែក៏មានករណីអញ្ញត្រកម្ម (ខ) ក្នុងការធ្វើបដិទានឡើងវិញដែរ។ ក. ការទទួលខុសត្រូវធ្វើបដិទាន ប្រសិនបើផលុបភោគរលត់ ហើយផលុបភោគីបានបំផ្លាញអចលនវត្ថុ ឬបានបំប្លែងជាសារវន្តនូវលក្ខណៈនៃអចលនវត្ថុនោះ កម្មសិទ្ធិករនៃអចលនវត្ថុអាចទាមទារឱ្យផលុបភោគធ្វើបដិទាន។ ឧទាហរណ៍ ផលុបភោគនៃអគារមួយត្រូវបានបង្កើតឡើងក្នុងរយៈពេល១០ ឆ្នាំ ហើយត្រូវបានដោយសារតែទីធ្លាចង្អៀត ផលុបភោគី បានបំផ្លាញផ្នែកណាមួយនៃអគារ។ ដូច្នេះ នៅពេលដែលផលុបភោគត្រូវរលត់ ផលុបភោគី ត្រូវតែទទួលខុសត្រូវក្នុងសាងសង់អគារឱ្យដូចដើមវិញ។ ខ. ការរួចផុតពីការទទួលខុសត្រូវក្នុងការធ្វើបដិទាន ក្នុងករណីដែលអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ទទួលការខូចខាត ឬ អន្តរាយ ដោយករណីប្រធានសក្ដិ នោះទាំងកម្មសិទ្ធិករ ទាំងផលុបភោគី គ្មានការទទួលខុសត្រូវក្នុងការសាងសង់ឡើងវិញ ឬទទួលខុសត្រូវផ្សេងទៀតចំពោះការខូចខាត ឬការអន្តរាយនោះឡើយ។ មានន័យថាបើមានករណីប្រធានសក្ដិកើតឡើងដែលបង្កការខូចខាតដល់អចលនវត្ថុនៃផលុបភោគ កម្មសិទ្ធិករមិនអាចទាមទារឱ្យផលុបភោគីទទួលខុសត្រូវក្នុងការធ្វើបដិទានឡើងវិញនោះទេ។ ការរួចផុតពីការទទួលខុសត្រូវនេះ មិនមែនរួចផុតតែផលុបភោគីនោះទេ សូម្បីតែកម្មសិទ្ធិករនៃអចលនវត្ថុក៏រួចផុតពីការទួលខុសត្រូវក្នុងការធ្វើបដិទានឡើងវិញដែរ។
0 Comments
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ សាកលវិទ្យាល័យ សៅថ៍អ៊ីសអេសៀ University of South-East Asia អង្គការសុខភាពពិភពលោក(WHO)សេចក្ដីផ្ដើមអង្គការសុខភាពពិភពលោក (ភាសាអង់គ្លេស៖ World Health Organization ហៅកាត់ថា WHO) គឺជាស្ថាប័នឯកទេសរបស់ អង្គការសហប្រជាជាតិ ដែលមាននាទីជាអាជ្ញាធម៌សហប្រតិបត្តិការអន្តរជាតិផ្នែកសុខភាពសាធារណៈ។ អង្គការនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ខែមេសាឆ្នាំ១៩៤៨និងមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ១. បេសកកម្មធម្មនុញ្ញរបស់WHO ចែងថាគោលដៅចំបងរបស់ខ្លួនគឺ"ការលើកកំពស់កំរិតសុខភាពរបស់មនុស្សជាតិអោយបានខ្ពស់បំផុតតាមដែលអាចធ្វើបាន"។ការងារជាចំបងរបស់អង្គការនេះគឺការប្រយុទ្ធប្រឆាំងនឹងជំងឺនានាជាពិសេសគឺជំងឺឆ្លងសំខាន់ៗនិងការលើកស្ទួយសុខភាពទូទៅរបស់មនុស្សជាតិ។ ២. រចនាសម្ព័ន្ធសមាជិករបស់អង្គការសុខភាពពិភពលោក បានតែងតាំងគណប្រតិភូនៅក្នុង សភាអង្គការសុខភាពពិភពលោក។ សមាជិកនៅក្នុង អង្គការសហប្រជាជាតិ ទាំងអស់ ត្រូវបានជ្រើសតាំងឲ្យធ្វើជាសមាជិកនៃអង្គការសុខភាពពិភពលោក។ ដោយយោងទៅតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក «ប្រទេសផ្សេងៗ ត្រូវបានអនុញ្ញាតឲ្យក្លាយជាសមាជិក នៅពេល ដែលការស្នើសុំរបស់ពួកគេ ត្រូវបានទទួលការយល់ព្រមពីសភាអង្គការសុខភាពពិភពលោក ដោយការបោះឆ្នោតសម្លេងភាគច្រើន»។ អង្គការសុខភាពពិភពលោក មានសមាជិកសរុបទាំងអស់ ១៩៣ប្រទេស។ កិច្ចប្រជុំទូទៅនៃសភាអង្គការសុខភាពពិភពលោក ប្រព្រឹត្តទៅនៅ ខែឧសភា រៀងរាល់ឆ្នាំ។ ៣. បេសកកម្មរដ្ឋធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោកបានចែងថាវត្ថុបំណងរបស់វា “គឺការធ្វើឲ្យមនុស្សទាំងអស់ទទួលបាននូវកំរិតសុខភាពខ្ពស់បំផុតតាមដែលអាចធ្វើបាន។” កិច្ចការចំបងរបស់វាគឺការប្រយុទ្ធប្រឆាំងនឹងជម្ងឺ ជាពិសេសជម្ងឺឆ្លងសំខាន់ៗ ហើយនិងការបង្កើនសុខភាពទូទៅរបស់ប្រជាជនទូទាំងពិភពលោក។ ៤. ការបង្កើតអង្គការសុខភាពពិភពលោកគឺជាក្រសួងបង្កើតឡើងមុនគេបង្អស់ នៃអង្គការសហប្រជាជាតិ ហើយរដ្ឋធម្មនុញ្ញរបស់វាត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការនៅថ្ងៃសុខភាពពិភពលោកលើកទីមួយ (៧ មេសា ១៩៤៨) គឺនៅពេលដែលវាត្រូវបានសច្ចានុម័តនដោយរដ្ឋបុរសទី២៦។ មុនហេតុការណ៍នេះ ដំណើរការរបស់វា ក៏ដូចជាសកម្មភាពដែលនៅសល់របស់អង្គការសុខភាពសមាគមប្រជាជាតិ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គណៈកម្មការស្ដីទី ក្រោយពីសន្និសីទស្ដីពីសុខភាពអន្តរជាតិ នៅក្នុងរដូវក្ដៅ ឆ្នាំ១៩៤៦។ ការផ្ទេរតំណែងនេះត្រូវបានអនុញ្ញាតដោយដោយការកំណត់របស់សន្និបាតសាធារណៈ។ សេវាកម្មសិក្សារោគរាតត្បាតនៃ ការិយាល័យអន្តរជាតិផ្នែកសុខភាពសាធារណៈ (Office International d'Hygiène Publique) របស់ប្រទេសបារាំង ត្រូវបានរាប់បញ្ចូលទៅក្នុងគណៈកម្មការស្ដីទីនៃអង្គការសុខភាពពិភពលោកនៅថ្ងៃទី ១ មករា ឆ្នាំ១៩៤៧។ ៤. សកម្មភាពសង្ខេបក៏ដូចជាការរៀបចំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីត្រួតពិនិត្យមើលការរីករាលដាលនៃមេរោគឆ្លង ដូចជា ជម្ងឺសារស៍ ជម្ងឺគ្រុនចាញ់ ជម្ងឺអេដស៍ អង្គការសុខភាពពិភពលោកក៏បានជួយឧបត្ថម្ភដល់កម្មវិធីបង្ការ និង ព្យបាលជម្ងឺទាំងនេះដែរ។ អង្គការសុខភាពពិភពលោកក៏បានជួយទំនុកបម្រុងចំពោះការអភិវឌ្ឍ និង ការចែកចាយវ៉ាក់សាំង រោគវិនិច្ឆ័យខាងផ្នែកឧសថកម្ម និង ថ្នាំ ប្រកបដោយប្រសិទ្ធិភាព និង សុវត្ថិភាពផងដែរ។ ក្រោយពីប្រមាណពីរទសវត្សក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺអុតធំ អង្គការសុខភាពពិភពលោកបានប្រកាសនៅក្នុងឆ្នាំ ១៩៨០ ថា ជម្ងឺនេះត្រូវបានកំចាត់ចោលហើយ។ នេះគឺជាជម្ងឺលើកដំបូងបង្អស់ដែលត្រូវបានបំបាត់ចោលដោយសារស្នាដៃមនុស្ស។ អង្គការសុខភាពពិភពលោកបានតម្រង់គោលដៅឆ្ពោះទៅរកការបំបាត់ចោលនូវរោគខួរឆ្អឹងខ្នងនៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំទៅមុខទៀតនេះ។ អង្គការនេះធ្លាប់បានអនុម័តនូវឧបករណ៍ស្រាវជ្រាវមេរោគ HIV/AIDS ជាផ្លូវការលើកដំបូងបង្អស់ឲ្យប្រទេស ហ្សីមបាបវី រួចទៅហើយ (កាលពី ខែតុលា ទី៣ ឆ្នាំ២០០៦) ហើយបានធ្វើឲ្យក្លាយជាស្ដង់ដាអន្តរជាតិ។ បន្ថែមពីលើការងាររបស់អង្គការនេះក្នុងកិច្ចកំចាត់មេរោគ អង្គការសុខភាពពិភពលោកក៏បានអនុវត្តនូវយុទ្ធនាការទាក់ទងនឹងសុខភាពផ្សេងៗទៀតផងដែរ។ ជាឧទាហរណ៍ ដូចជាការជំរុញឲ្យមានបម្រើបំរាស់បន្លែ និងផ្លែឈើទូទាំងពិភពលោក និង កាត់បន្ថយការប្រើប្រាស់ ថ្នាំជក់។ អ្នកឯកទេស ដែលត្រូវបានជួបសម្ភាសន៍នៅទីស្នាក់ការអង្គការសុខភាពពិភពលោកក្នុងទីក្រុង ហ្សឺណែវ ខែកុម្ភៈ ឆ្នាំ២០០៧ បានរាយការណ៍ថា ដំណើរការងាររបស់ពួកគេទៅលើ វ៉ាក់សាំងជំងឺផ្ដាសាយទូទៅ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់ហើយ។ ការពិសោធវេជ្ជសាស្ត្រជាង ៤០ ត្រូវបានសម្រេចជោគជ័យ រឺ ក៏កំពុងតែដំណើរការ។ ការពិសោធភាគច្រើនគឺផ្ដោតទៅលើមនុស្សជំទង់ៗដែលមានសុខភាពល្អ។ ក្រុមហ៊ុនមួយចំនួន ក្រោយពីបានបញ្ចប់ការវិភាគប្រកបដោយសុវត្ថិភាពទៅលើមនុស្សវ័យជំទង់ ក៏ចាប់ផ្ដើមធ្វើការពិសោធវេជ្ជសាស្ត្រចំពោះខ្លួនមនុស្សវ័យចំនាស់ និង កូនក្មេងវិញ។ វ៉ាក់សាំងទាំងអស់មកទល់ពេលនេះ មើលទៅហាក់ដូចជាមានសុវត្ថិភាព និង មានភាពអំណោយផលដល់មនុស្សគ្រប់វ័យដែលបានធ្វើការសាកល្បងរួច។ អង្គការសុខភាពពិភពលោកក៏បានធ្វើការស្រាវជ្រាវផងដែរ ដូចជា ថាតើដែនអេឡិចត្រូម៉ាញ៉េទិចដែលហ៊ុមព័ទ្ធជុំវិញទូរស័ព្ទចល័តអាចមានផលអវិជ្ជមានចំពោះសុខភាពរឺមួយក៏យ៉ាងណា។ ការងារនេះមួយចំនួនអាចមានវាទប្បដិវាទ (ការប្រកែកគ្នាទៅវិញទៅមក) ដូចដែលស្ដែងឲ្យឃើញស្រាប់កាលពីខែមេសា ឆ្នាំ ២០០៣ នូវរបាយការណ៍រួមគ្នារបស់អង្គការសុខភាពពិភពលោក និង អង្គការកសិកម្មនិងអាហារ (FAO) ដែលបានលើកឡើងថា ជាតិស្ករមិនគួរឲ្យលើសពី ១០% ឡើយ ចំពោះរបបអាហារប្រកបដោយសុខភាព។ របាយការណ៍នេះបណ្ដាលឲ្យមានការបញ្ចុះបញ្ចូលពីសំណាក់សហគ្រាសផលិតស្ករ ផ្ទុយពីការណែនាំ ហើយចំពោះបញ្ហានេះអង្គការសុខភាពពិភពលោក និងអង្គការកសិកម្មនិងអាហារ បានឆ្លើយតបដោយបញ្ចូលទៅក្នុងរបាយការណ៍នូវឃ្លាថា “យោងទៅតាមការពិគ្រោះគ្នារួចមក បានឲ្យដឹងថាគោលដៅសម្រាប់ឲ្យប្រជាជនប្រើប្រាស់ជាតិស្ករតិចជាង ១០% នៃថាមពលសរុប គឺជាវាទប្បដិវាទ” ប៉ុន្តែក៏ឈរលើគោលការណ៍ណែនាំដែរ ដោយពឹងផ្អែកទៅលើការវិភាគខាងការសិក្សាផ្នែកវិទ្យាសាស្ត្រ។ គម្រោងសកម្មភាពសកលចំពោះសុខភាពអ្នកធ្វើការ ដោយមានការចូលរួមសហការជាមួយសភាសុខភាពពិភពលោក អង្គការសុខភាពពិភពលោកបានធ្វើសេចក្ដីព្រាងមួយច្បាប់ស្ដីពី គម្រោងសកម្មភាពសកលចំពោះសុខភាពអ្នកធ្វើការ ដើម្បីការពារ និង លើកកំពស់កម្រិតសុខភាពនៅកន្លែងធ្វើការ និងដើម្បីអភិវឌ្ឍដំណើរការ និង ចូលទៅដល់សេវាកម្មសុខភាពជាអាជីព ព្រមទាំងដើម្បីបញ្ចូលសុខភាពអ្នកធ្វើការទៅក្នុងគោលការណ៍ផ្សេងៗទៀត។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងនេះពីព្រោះ ទោះបីជាមានការធ្វើអន្តរាគមប្រកបដោយប្រសិទ្ធិភាពដើម្បីការពារគ្រោះថ្នាក់នៅកន្លែងការងារក៏ដោយ ក៏នៅមានចន្លោះខ្វះខាតជាច្រើននៅក្នុងប្រទេសភាគច្រើន បើសំដៅទៅលើស្ថានការណ៍សុខភាពរបស់បុគ្គលិកធ្វើការ និង ការធ្លាយចេញនូវគ្រោះថ្នាក់នៅកន្លែងធ្វើការ។ ដោយយោងទៅតាមអង្គការសុខភាពពិភពលោក មានត្រឹមតែក្រុមអ្នកធ្វើការទូទាំងពិភពលោកតែមួយផ្នែកតូចប៉ុណ្ណោះ ដែលអាចទទួលបានសេវាកម្មតំហែទាំសុខភាពនៅកន្លែងធ្វើការ។ ផែនការសកម្មភាពនេះទាក់ទងនឹងទស្សនៈនៃសុខភាពអ្នកធ្វើការ រួមមានទាំងការគាំពារជាមូលដ្ឋាននៃគ្រោះថ្នាក់នៅកន្លែងធ្វើការ ការការពារ និង ការបង្កើនកំរិតសុខភាពនៅកន្លែងធ្វើការ លក្ខខណ្ឌជ្រើសរើសបុគ្គលិក ហើយនិងចម្លើយតបពីប្រព័ន្ធសុខភាពល្អជាងមុនចំពោះសុខភាពអ្នកធ្វើការ។ ៥. ទំនួលខុសត្រូវបន្ថែមបន្ថែមទៅលើបេសកកម្មដែលបានរៀបរាប់ខាងលើទាំងប៉ុន្មានរបស់អង្គការសុខភាពពិភពលោក សន្ធិសញ្ញាអន្តរជាតិបានផ្ដល់បន្ទុកការងារជាច្រើនដល់អង្គការនេះ។ ជាឧទាហរណ៍ អនុសញ្ញាទោលស្ដីពីថ្នាំណាកូទីន និង អនុសញ្ញាស្ដីពីសារធាតុសាយកូត្រូពិច បានកោះហៅ អង្គការសុខភាពពិភពលោក ដើម្បីចេញផ្សាយនូវការប៉ាន់ប្រមាណផ្នែកវេជ្ជសាស្ត្រ និង វិទ្យាសាស្ត្រ អំពីថ្នាំចិត្តសកម្ម ហើយនិងដើម្បីផ្ដល់ជាយោបល់ថាតើគួរត្រូវធ្វើនិយតកម្មយ៉ាងណាៗ។ តាមរបៀបវីរៈនេះ អង្គការសុខភាពពិភពលោកបានដើរតួជាអ្នកត្រួតពិនិត្យទៅលើគោលការណ៍ផលិតថ្នាំក្នុងស្រុក ដែលមានឈ្មោះថា គណៈកម្មការស្ដីពីថ្នាំណាកូទីន។ អង្គការសុខភាពពិភពលោកក៏មានភារកិច្ចចងក្រងនូវកម្មវិធីដែលត្រូវបានគេយកលំនាំតាមយ៉ាងគគ្រឹកគគ្រេង គឺ ចំនែកថ្នាក់ជំងឺអន្តរជាតិ (ICD)។ កំណែទម្រង់ទី១០ របស់ ICD ដែលមានឈ្មោះមួយទៀតថា ICD-១០ ត្រូវបានចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៩២ ហើយក៏អាចស្វែងរកបាននៅតាមវ៉ិបសាយរបស់អង្គការសុខភាពពិភពលោកដែរ។ កំណែទម្រង់ក្រោយៗមកទៀតត្រូវបានចងក្រងជាលិបិក្រម និង មានបោះពុម្ពចេញផ្សាយជាសៀវភៅ។ អង្គការសុខភាពពិភពលោក មិនអនុញ្ញាតឲ្យមានចំណែកថ្នាក់ព្រមៗគ្នានៅក្នុងតំបន់ពីរផ្សេងគ្នានោះទេ។ អង្គការសុខភាពពិភពលោកក៏បានចាត់ចែងបង្កើតគម្រូបញ្ជីឈ្មោះថ្នាំសំខាន់ៗ ដែលប្រព័ន្ធថែទាំសុខភាពនៅគ្រប់ប្រទេសទាំងអស់គួរតែបើកឲ្យប្រើប្រាស់ដល់ប្រជាជនទូទៅ។ ដៃគូឯកជនរបស់អង្គការសុខភាពពិភពលោកមួយចំនួន Aeras: Aeras Global TB Vaccine Foundation <http://aeras.org> DNDi: Drugs for Neglected Diseases Initiative <http://www.dndi.org> FIND: Foundation for Innovative New Diagnostics <http://www.finddiagnostics.org> IAVI: International AIDS Vaccine Initiative <http://www.iavi.org> IOWH: Institute for One World Health <http://www.oneworldhealth.org> IPM: International Partnership for Microbicides <http://www.ipm-microbicides.org> MMV: Medicines for Malaria Venture <http://www.mmv.org> MVI: Malaria Vaccine Initiative <http://www.malariavaccine.org> PATH: Program for Appropriate Technology in Health <http://www.path.org> PDVI: Pediatric Dengue Vaccine Initiative <http://www.pdvi.org> TB Alliance: Global Alliance for TB Drug Development http://www.tballiance.org ៦. សំណង់រដ្ឋសមាជិករបស់អង្គការសុខភាពពិភពលោកសម្រេចផ្ដល់សិទ្ធអំណាចទៅឲ្យសន្និបាតសុខភាពពិភពលោក ដែលដើរតួជាអ្នកសម្រេចការកំពូលរបស់អង្គការសុខភាពពិភពលោក។ រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់មានសិទ្ធចូលរួមជាសមាជិកអង្គការសុខភាពពិភពលោក ហើយ ដោយយោងទៅតាមវ៉ិបសាយរបស់អង្គការសុខភាពពិភពលោក “ប្រទេសផ្សេងៗអាចត្រូវបានទទួលស្គាល់ជាសមាជិកនៅពេលដែលកិច្ចស្នើសុំរបស់ប្រទេសទាំងនោះត្រូវបានអនុម័តដោយការបោះឆ្នោតសាមញ្ញមួយនៅសន្និបាតសុខភាពពិភពលោក យកតាមមតិភាគច្រើន។” អង្គការសុខភាពពិភពលោកមានរដ្ឋសមាជិក ១៩៣។ ជាទូទៅ សន្និបាតសុខភាពពិភពលោកត្រូវបានប្រារព្ធឡើងនៅខែឧសភាជារៀងរាល់ឆ្នាំ។ បន្ថែមទៅលើការជ្រើសរើសអ្នកគ្រប់គ្រងទូទៅជារៀងរាល់ប្រាំឆ្នាំម្ដង សន្និបាតនេះក៏មានភារកិច្ចពិចារណាទៅលើគោលការណ៍ហរិញ្ញវត្ថុនៅក្នុងអង្គការ និង ការសារើឡើងវិញ ព្រមទាំងការអនុម័តចំពោះកម្មវិធីថវិកាដែលបានស្នើឡើង។ សន្និបាតបោះឆ្នោតជ្រើសសមាជិក ៣៤ ធ្វើជាគណៈនាយកប្រតិបត្តិសម្រាប់អាណត្តិរយៈពេលបីឆ្នាំ ដែលត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រងខាងវិស័យសុខភាព។ តួនាទីសំខាន់នៃគណៈនេះគឺ អនុវត្តន៍នូវការសម្រេចចិត្ត និង គោលការណ៍ទាំងឡាយណារបស់សន្និបាតនេះ ហើយនិងការផ្ដល់ប្រឹក្សា ព្រមទាំងសម្រួលការងារជាទូទៅ។ ៧. ភាពជាសមាជិកអង្គការសុខភាពពិភពលោកមានសមាជិក ១៩៣ រដ្ឋ រួមបញ្ចូលទាំងរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ លើកលែង លេចធិនស្តែន និងមិនមែនសមាជិកអង្គការសហប្រជាជាតិ២ ព្រមទាំង Cook Islands។ តំបន់ដែលមិនមែនជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិអាចចូលជាសមាជិកសហការីបាន (ដោយទទួលបានព័ត៌មានពេញលេញ ប៉ុន្តែការចូលរួម និង សិទ្ធិបោះឆ្នោតត្រូវមានកំរិត) ប្រសិនបើត្រូវបានអនុម័តដោយការបោះឆ្នោតរបស់សន្និបាត៖ ពុយតូ រីកូ និង ថូខេលើ គឺជាសមាជិកសហការី។[1] ចប់ [1] ឯកសារយោង គេហទំព័រ វីគីភីឌា អង្គការសុខភាពពិភពលោក - វិគីភីឌា សាលាជំរះក្ដីថ្នាក់ទីមួយ ឬ សាលាដំបូង
នៅក្នុងច្បាប់វិជ្ជមាន គេឃើញមានតុលាការនៃនិតិសាមញ្ញមួយ និងតុលាការពិសេសមួយ ។ ជួនកាលវិវាទខ្លះមិនត្រូវាបានដោះស្រាយដោយសាលាជំរះក្ដីរបស់រដ្ឋទេ ទោះជាកម្មវត្ថុនៃវិវាទស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការ ដ៏ដោយមានន័យថា ប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់របៀបដោះស្រាយជំលោះផ្សេងៗទៀតក្រៅតុលាការ ។ ក. តុលាការនៃនីតិសាមញ្ញ តុលាការនៃនីតិសាមញ្ញ មានសម្ថកិច្ចដោះស្រាយជំលោះគ្រប់ប្រភេទ លើកលែងតែជំលោះណាដែលស្ថិតនៅក្រោមសម្ថកិច្ចនៃតុលាការផ្សេងទៀត ។ តុលារនីតិសាមញ្ញថ្នាក់ទីមួយនៅប្រទេសកម្ពុជាគឺ តុលាការខេត្តក្រុង ( ច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពរបស់សាលាជំរះក្ដីនៃរដ្ឋកម្ពុជា ចុះថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ១៩៩៣ ) ដែលមានសមត្ថកិច្ចជំនុំជំរះវិវាទរដ្ឋប្បវេណី វិវាទព្រហ្មទណ្ឌ វិវាទពាណិជ្ជកម្ម វិវាទការងារ និងវិវាទរដ្ឋបាល ។ ច្បាប់ព្រហ្មទណ្ឌអន្តរកាល បានគ្រោងបង្កើតនូវសាលាដំបូងមួយយ៉ាងតិចនៅក្នុងខេត្តនីមួយៗ (មាត្រា ៣ នៃច្បាប់ព្រហម្មទណ្ឌអន្តរកាលចុះថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៩៩៣) ប៉ុន្តែសព្វថ្ងៃ គេឃើញមានតុលាការខេត្តចំនួន ១៩ និង តុលាការក្រុងតែចំនួន២ ប៉ុណ្ណោះ ( តុលាការខេត្តមានតុលារការខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តកណ្ដាល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តពោធិសាត់ ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និងខេត្តតាកែវ ។ គេឃើញមានតុលាការក្រុងពីរគឺ តុលាការ ក្រុងភ្នំពេញ និងក្រុងព្រហសីហនុ។ ) ដែលមានទីតាំងនៅតាមខេត្តនីមួយៗ ។ តាមទ្រឹស្ដី តុលាការខេត្តក្រុងចែកចេញ ជាពីរសភា ៖ សភារដ្ឋប្បវេណី និងសភាព្រហ្មទណ្ឌ តែការអនុវត្តជាក់ស្ដែងដោយសារកង្វះថវិកានិងអ្នកធ្វើការគេពុំឃើញមានការបែងចែកសភាជាពីរយ៉ាងដូច្នោះទេ ។ តុលាការខេត្តក្រុងជំនុំជំរះក្ដី ដោយមានចៅក្រមម្នាក់ និងបំពេញដោយព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងម្នាក់ និងក្រឡាបញ្ជីម្នាក់ ។តួនាទីដំបូងរបស់ចៅក្រមគឺធ្វើការផ្សះផ្សាគូភាគី ។ប្រសិនបើផ្សះផ្សាមិនបានសម្រេចទេ ចៅក្រមត្រូវដោះស្រាយជំលោះទៅតាមច្បាប់ជាធរមាន ។ ក្នុងរឿងរដ្ឋប្បវេណី ប្រសិនបើគ្មានច្បាប់ចែង ចៅក្រមអាចកាត់សេចក្ដីទៅតាមប្រពៃណីទំនៀមទំលាប់សមធម៌ និងវិចារណញ្ញាណ ។ ក្នុងរឿងព្រហ្មទណ្ឌ គេឃើញមានចៅក្រមស៊ើបអង្កេត ដែលជាស្ថាប័នមួយបន្សល់ទុកដោយរបបអាណាព្យាបាលបារាំង ។ ចៅក្រមស៊ើបអង្កេតទទួលស៊ើបអង្កេតរឿងក្ដីណាមួយតាមរយៈ ដីកាបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ហើយមិនអាចធ្វើជាចៅក្រមជំនុំជំរះរឿងក្ដីដែលខ្លួនធ្វើការស៊ើបសួរឡើយ ។ នៅក្នុងដំណាក់កាលជំនុំជំរះ អយ្យការជាអ្នកទារឱ្យមានគេប្ដឹងឧទ្ធរណ៍ បានក្នុងរយៈពេលពីរខែគិតថ្ងៃចេញសាលក្រម ។ ប្រសិនបើជាសាលក្រមកំបាំងមុខវិញ គេអាចប្ដឹងជំទាស់ក្នុង រយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃទទួលដំណឹងពីសាលក្រម ( មាត្រា ៧ នៃច្បាប់ស្ដីពីការចាត់តាំង និង សកម្មភាពរបស់សាលាជំរះក្ដីនៃរដ្ឋកម្ពុជា ចុះថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ) ។ ខ. តុលាការពិសេស ទោះបីជាមានការពិភាក្សាច្រើនយ៉ាងណាក៏ដោយ នៅកម្ពុជាគេសង្កេតឃើញមានតុលាការពិសេស តិចតួចណាស់ ។ តុលាការពិសេស ជាតុលាការដែលមានសម្ថតកិច្ចជំនុំជំរះវិវាទាំងឡាយណាដែលច្បាប់បានទុកយ៉ាងច្បាស់លាស់ ។ តុលាការពិសេសរបស់រដ្ឋមានតែមួយគត់ គឺ តុលាការយោធា ។ ក្នុងសម័យមុន គេក៏ឃើញមានតុលាការយោធាដែរដែលត្រូវបានបង្កើតឡើងតាមរយៈបញ្ញត្តិបញ្ជារបស់ព្រះមហាក្សត្រចុះថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៨៩០ ។ តុលាការយោធាសម័យនោះ រួមមានមេក្រុមបីរូប ហើយមានសមត្ថកិច្ចជំនុំជំរះបទល្មើសមជ្ឍិម និង បទឧក្រិដ្ឋដែលប្រព្រឹត្តដោយយោធិនហើយសេចក្ដីសម្រេចរបស់តុលាការយោធាអាចត្រូវលុបចោលដោយព្រះមាហាក្សត្របាន ។ ក្នុងវិស័យនេះ គេឃើញមាននិរន្ដភាព គតិយុត្តរហូតដល់សព្វថ្ងៃ ។ បទល្មើសយោធាសិ្ថតក្រោមសមត្ថកិច្ចរបស់តុលាការ ពិសេសដែលមានចែងក្នុងក្រមយុត្តិធម៌យោធា ( ជាភាសាបារាំងគឺ Le Code de justice militaries ) និងបច្បាប់ចុះថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ។ តុលាការយោធា នៅក្រោមអាជ្ញាធររបស់ក្រសួងការពារជាតិ ព្រោះតុលាការយោធា ត្រូវបញ្ជូនដំណឹងពីរឿងក្ដី ដែលខ្លួនត្រូវកាត់សេចក្ដីទៅក្រសួងកាពារជាតិ ។ តុលាការយោធាមានទីតាំងនៅទីក្រុងភ្នំពេញ មានសមត្ថកិច្ចលាតសន្ធឹងលើទឹកដីនែព្រះរាជានាចក្រកម្ពុជា ( សូមមើលផែនទីនៃសាលាជំនុំជំរះក្ដីនៅព្រះរាជណាចក្រកម្ពុជា (លេខ ២៣៥) ) និងមានសមត្ថកិច្ចជំនុំជំរះបទល្មើសយោធា បានន័យថាបទល្មើស ដែលប្រប្រព្រឹត្តដោយយោធិននៅក្នុងជួរកងទ័ព ហើយដែលពាក់ព័ន្ធ និងវិន័យកងទ័ព ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់កងកម្លាំប្រដាប់អាវុធ ( មាត្រា ៩ នៃច្បាប់ស្ដីពីការចត់ និងសកម្មភាពរបស់សាលាជំនុំជំរះក្ដីចុះថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ១៩៩៣។ បទល្មើសយោធាមានដូចជា ៖ ការមោនគោរព បទបញ្ជារបស់អាជ្ញាធរថ្នាក់លើការធ្វើទារុណកម្ម ឬ ការគំរាមកំហែងមន្ត្រីរាជការ) ។ នាពេលសព្វថ្ងៃ ពុំមានតុលាការពិសេសផ្សេងពីនេះទៀតទេ ផ្ទុយទៅវិញ នៅក្នុងអតីតកាលក្រោមឥទ្ធិពលរបស់បារាំង ប្រទេសកម្ពុជាមានតុលាការច្រើន។ ដោយហេតុថា ការបង្កើតតុលាការពិសេសជារឿងមានប្រយោជន៍ ជាពិសេសដោយសារការរីកចម្រើននៃមែកធាងនីមួយៗរបស់នីតិ ហើយវិវាទពិសេសៗជាច្រើនអាចនឹងកើតមានឡើងក្នុងពេលខាងមុខ គេមានគម្រោងនឹងបង្កើតតុលាការពិសេសពីទៀតគឺ : តុលាការពាណិជ្ជកម្ម និងតុលាការការងារ ។ ការបង្កើតតុលាការការងារមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ចុះថ្ងៃទី១៣ ខែ មីនា ឆ្នាំ ១៩៩៧ ក្នុងមាត្រា ៣៨៧ ដោយកំណត់ថា ត្រួវបង្កើតតុលាការកាងារ ដែលត្រូវទទួលជំនុំជំរះវិវាទបុគ្គលិកដែលកើតឡើងរវាង កម្មករនិយោជិត និងនិយោជកដោយមកពីការប្រតិបត្តិកិច្ចសន្យាការងារ ឬ កិច្ចសន្យាហ្វឹកហ្វើនកូនជាង ។ តុលាការការងារក៏មានសមត្ថកិច្ចពិនិត្យនិត្យានុកូលភាពរបស់កូតកម្ម និងវិវាទទាក់ទងនឹងសិទ្ធ សហជីពផងដែរ ។ រីឯ ច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មក៏ចែងពីតុលាការពាណិជ្ជកម្មដែរ ( ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ១៩៩៥ ) ។ សេចក្ដីព្រាងច្បាប់ឆ្នាំ ២០០០ ស្ដីពីការចាត់តាំងតុលាការបានចែងថា តុលាការពាណិជ្ជកម្មនឹងមានសមត្ថកិច្ចជំនុំជំរះគ្រប់វិវាទពាណិជ្ជកម្មដែលមានតំលៃ លើសពី ១០ ០០០ ០០០ រៀល គឺ វិវាទរវាពាណិជ្ជករ ស្ដីពីកិច្ចសន្យា និងកិច្ចសម្រុះសម្រួលដែលមានលក្ខណៈ ពាណិជ្ជកម្ម ឬ ស្ដីពីពាណិជ្ជកិច្ច និងវិវាទរវាងសមាជិកក្រុមហ៊ុន ឬ ម្ចាស់នៃក្រុមហ៊ុនពាណិជ្ជកម្មដែលទាក់ទងដល់ក្រុមហ៊ុន ។ ប៉ុន្តែ សេចក្ដីព្រាង ច្បាប់ដែលគំរោងនឹងបង្កើតតុលាការការងារចំនួន ប្រាំបីព្រមទាំងតុលាការពាណិជ្ជកម្ម ចំនួនម្ភៃមួយត្រូវបានកប់ចោលតាំងពីច្រើនឆ្នាំមកហើយ ( ចាប់តាំងពីឆ្នាំ ១៩៦៦) ។ គ. របៀបដោះស្រាយវិវាទក្រៅផ្លូវតុលាការ របៀបដោះស្រាយវិវាទក្រៅផ្លូវតុលាការមានប្រភពមកពីប្រពៃណីខ្មែរ ដែលរបៀបទាំងអស់នោះ មានចំនួនបីគឺ : សវនការរបស់ព្រះមហាក្សត្រ ការផ្សះផ្សា និង អាជ្ញាកណ្ដាល ។ ប្រទេសកម្ពុជារក្សាទុកនូវប្រពៃណីសវនកកម្មប្រជារាស្ត្រ ដែលស្ដែងឱ្យឃើញរបបរាជានិយម ។ វិធានស្ដីពីសវនការ ត្រូវបានបញ្ញត្តិឡើងដោយច្បាប់ដោយឡែក្នុងព្រះបរមរាជវាំង ។ វិនិច្ឆនីយ ( ជនដែលត្រូវតុលាការណាមួយជំនុំជំរះ ប្រសិនជាមានទោស ។ ជាភាសាបារាំងគឺ Les justiciables ) អាចដាក់នូវវិវាទរបស់ខ្លួនថ្វាយព្រះមហាក្សត្រ ទ្រង់ជ្រាប ទោះជាវិវាទបុគ្គលក្ដី ឬ សមូហភាពក្ដី ទោះជាវិវាទនោះពាក់ព័ន្ធនឹងរាជការក្ដី ឬ សាលក្រមតុលាការក្ដី ។ វិវាទរបស់ ប្រចជាពលរដ្ឋតែងតែត្រូវបានដោះស្រាយដោយការសងជាជម្ងឺចិត្ត ។ ការអនុវត្តស្ដីពីសវនការមានប្រភពមកពីប្រពៃណីខ្មែរ ដែលមាន កំណើតមុនឆ្នាំ ១៩៧០ និងជាពិសេស មានប្រភពមកពីទ្រឹស្ដីទេវរាជដែលមានជាយូលង់ណាស់មកហើយ និងត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ ១៩៩៣ ដោយព្រះមហាក្សត្រ ។ ស្ថាប័នក្រៅផ្លូវតុលាការនេះជាឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងការស្នើសុំឱ្យមានដំណោះស្រាយជុំលោះរដ្ឋប្បវេណី ដោយព្រះមហាក្សត្រ ។ សវនការរបស់ព្រះមហាក្សត្របានចាប់ផ្ដើមធ្វើឡើងវិញនៅឆ្នាំ ១៩៩៤ និង មានដំណើរការជារៀងរាល់សប្ដាហ៍ ឬជារៀងរាល់ដប់ថ្ងៃម្ដង ។ គណៈកម្មការមួយត្រូវបានបង្កើតឡើងដើម្បីទទួលបន្ទុកធ្វើការស្រាវជ្រាវ និងតាក់តែងរបាយការណ៍ថ្វាយព្រះមហាក្សត្រជាទីសណ្ដាប់នោពេលសវនការចំពោះមុខគូភាគី ។ ដោយហេតុថាព្រះមហាក្សត្រ មានតែអំណាចក្នុងការធ្វើការផ្សះផ្សាប៉ុណ្ណោះ យោបល់របស់ព្រះមហាក្សត្រពុំមានកំលាំងចាប់បង្ខំឡើយ ។ ជាញឹកញយ វិវាទបុគ្គលតែងត្រូវបានដោះស្រាយដោយការផ្សះផ្សា ពោលគឺប្រជាពលរដ្ឋខ្មែរមានទំនៀមទំលាប់មួយ ដាក់វិវាទរបស់ខ្លួនឱ្យចាស់ទុំត្រួតពិនិត្យដោះស្រាយ ជាពិសេសគឺ មេភូមិ មេឃុំ ឬមេស្រុក ។ ប្រជាពលរដ្ឋតែងមានចំណូលចិត្ត រកយុត្តិធម៌តាមវិធីនេះ ជាពិសេសក្នុងបញ្ហាដីដ្លី ។ ជួនកាល គឺច្បាប់ជាអ្នកបង្ខំឱ្យមានការផ្សះផ្សាដូចមានការផ្សះផ្សាដូចមានឧទាហរណ៍បញ្ជាក់ ក្នុងក្រឹតច្បាប់លេខ ៣៨ ចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៨៨ ស្ដីពី កិច្ចសន្យា និងការទទួលភាគីម្ខាងទៀតអំពីបំណងរបស់ខ្លួនក្នុងការប្ដឹងទៅតុលាការ ។ ការចែកយ៉ាងនេះបានសេចក្ដីថា ចៅក្រម នឹងកាត់សេចក្ដីលើវិវាទរវាងភាគី តែក្នុងករណីដែលគូភាគីមិនអាចដំណោះស្រាយសម្រាប់វិវាទរបស់ខ្លួនបានតែប៉ុណ្ណោះ ។ ជាចុងបញ្ចប់ របៀបដោះស្រាយជំលោះក្រៅផ្លូវតុលាការមួយទៀតក៏ត្រូវបានប្រើប្រាស់ផងដែរ គឺអាជ្ងាកណ្ដាល ។ ចាប់តាំងពីឆ្នាំ ១៩៩៥ គេបានគម្រោងថា និងបង្កើតតុលាការអាជ្ញាកណ្ដាលមួយទទួលបន្ទុក ដោះស្រាយវិវាទពាណិជ្ជកម្ម ។ វិវាទមួយនឹងលែងស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការរដ្ឋទៀតហើយ ប្រសិនបើភាគី បានចែងនូវខអាជ្ញាកណ្ដាលនៅក្នុងកិច្ចសន្យារបស់ខ្លួន បានន័យថថាភាគីបានសន្មត់នឹងគ្នាជាមុនថា ក្នុងករណីមានវិវាទភាគីត្រូវប្ដឹងទៅអាជ្ញាកណ្ដាល ដែលខ្លួនជាអ្នកជ្រើសរើស ឬ អាជ្ញាកណ្ដាលដែលជ្រើសរើសដោយមជ្ឍមណ្ឌលអាជ្ញាកណ្ដាល ឬ ភាគីពាណិជ្ជកម្ម ៕ ចប់ ផលុបភោគ
ផលុបភោគ គឺជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផល លើអចលនវត្ថុដែលជាកម្មសិទ្ធិ របស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយជីវិត របស់ផលុបភោគី ដោយផលុបភោគីមានសិទ្ធិប្រើប្រាស់អចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ តាមវិធីប្រើប្រាស់ និងអាស្រ័យផល (ផលស៊ីវិល និងផលធម្មជាតិ) ដែលកើតចេញពីអចលនវត្ថុនោះ[1] ។ ការបង្កើតផលុបភោគ ផលុបភោគត្រូវបានបង្កើតឡើង ដោយអាស្រ័យទៅនឹងប្រភេទនៃការបង្កើត(កថាខ័ណ្ឌទី១) ហើយក៏ត្រូវគោរពនូវលក្ខខណ្ឌនៃការបង្កើតផងដែរ (កថាខ័ណ្ឌទី២) ១. ប្រភេទនៃផលុបភោគ យោងតាមបទបញ្ញត្តិនៃក្រមរដ្ឋប្បវេណី យើងឃើញថា ផលុបភោគអាចបង្កើតឡើងដោយការព្រមព្រៀង (ក) និងដោយបទបញ្ញត្តិនៃច្បាប់ (ខ) ។ ក. ការបង្កើតតាមការព្រមព្រៀង ផលុបភោគ ត្រូវបង្កើតឡើងតាមឆន្ទៈរបស់បុគ្គល ដែលបានធ្វើការព្រមព្រៀងជាមួយគ្នា តាមធម្មតា ផលុបភោគកើតឡើងតាមរយៈអំណោយ ឬ លិខិតបណ្ដាំ។ តាមរយៈអំណោយបានសេចក្ដីថា ជាកិច្ចសន្យាដែលតាមនោះ បុគ្គលម្នាក់ផ្ទេរដោយគំនិតសប្បុរសនូវកម្មសិទ្ធិដែលជាអចលនវត្ថុទៅបុគ្គលម្នាក់ទៀត ដែលបានយល់ព្រមក្នុងលក្ខខណ្ឌជាផលុបភោគ ។ ផលុបភោគ អាចត្រូវបានបង្កើតឡើងតាមកិច្ចសន្យាមុធា ឬកិច្ចសន្យាមូលា។ កិច្ចសន្យាមុធា ជាកិច្ចសន្យាដែលក្នុងនោះភាគីម្ខាងផ្ដល់ឲ្យភាគីម្ខាងទៀតនូវផលប្រយោជន៍ ដោយគ្មានទាមទារនូវតម្លៃតបស្នង ដែលផលុបភោគនេះភាគច្រើនតែងតែធ្វើរវាងបុគ្គលដែលមានទំនាក់ទំនងញាតិនឹងគ្នា ក៏ប៉ុន្តែវាក៏អាចកើតមានឡើងផងដែរចំពោះបុគ្គលដែលមានចិត្តសប្បុរសក្នុងការបង្កើតផលុបភោគរបៀបនេះចំពោះបុគ្គល ដែលជាអ្នកដទៃ។ ចំណែកឯកិច្ចសន្យា មូលា ជាប្រភេទកិច្ចសន្យាដែលតាមនោះ ភាគីស្វែងរកអត្ថប្រយោជន៍រៀងៗខ្លួន មានន័យថាគឺទាមទារនូវតម្លៃតបស្នង ដូចជាកិច្ចសន្យាទិញលក់ជាដើម។ ក្នុងរឿងផលុបភោគ កិច្ចសន្យា មូលា កម្រកើតមានបំផុតដោយសារតែផលុបភោគ ដែលកំណត់ថាជាសិទ្ធិអស់មួយជីវិត ជួនកាលមានការលំបាកក្នុងការប្រតិបត្តិការមូលា។ ប្រតិបត្តិការនេះ នាំឲ្យមានលក្ខណៈមិនទៀង ។ ខ.ការបង្កើតតាមច្បាប់ ផលុបភោគ ក៏អាចត្រូវបានបង្កើតឡើងតាមបញ្ញត្តិច្បាប់ផងដែរ ដែលត្រូវបង្កើតឡើងតាមរយៈច្បាប់ពិសេសមួយ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានច្បាប់នេះនៅឡើយទេ។ ដោយសារតែផលុបភោគ គឺជាសិទ្ធិសម្រាប់តែផលុបភោគីសាមីខ្លួនមួយជីវិតប៉ុណ្ណោះ ហើយគឺជាសិទ្ធិដែលបង្កើតឡើងតាមការព្រមព្រៀងក៏មាន ក៏ប៉ុន្តែជាតម្រូវការជាក់ស្ដែង ដោយសារតែមានមូលហេតុផ្សេងទៀតនៃសង្គម គេច្រើនផ្ដល់នូវផលុបភោគ ដែលច្បាប់បានកំណត់ដល់ជនដែលមានលក្ខណៈសម្បត្តិមួយចំនួន។ ដែលនីតិវិធីនៃការបង្កើត ផលុបភោគដោយការព្រមព្រៀង ព្រមទាំងខ្លឹមសារនៃសិទ្ធិ ក៏ត្រូវយកមកអនុវត្តចំពោះផលុបភោគដែលច្បាប់បានកំណត់ដែរ លើកលែងតែច្បាប់ចែងផ្សេងពីនេះ ។ ផលុបភោគដែលបង្កើតឡើងតាមបញ្ញតិ្តច្បាប់ គឺមានអាទិភាពជាងផលុបភោគដែលបង្កើតឡើងតាមការព្រមព្រៀង លើកលែងតែមានបញ្ញត្តិពិសេសនៅក្នុងច្បាប់[2] ។ ហើយបទ បញ្ញតិដែលចែងឡើង ដើម្បីផ្តល់អាទិភាពដល់ផលុបភោគដែលច្បាប់បានកំណត់នេះ នឹងត្រូវបានទទួលស្គាល់តាមរយៈគោលនយោបាយមួយ។ ឧទាហរណ៍ ប្រសិនបើក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេងទៀត ទទួលស្គាល់ផលុបភោគដែលច្បាប់បានកំណត់ របស់ស្រ្តីមេម៉ាយលើផ្ទះរបស់ប្ដី ដែលប្ដីប្រពន្ធនោះធ្លាប់រស់នៅជាមួយគ្នា បើប្ដីទទួលមរណភាព ផលុបភោគរបស់ស្ត្រីមេម៉ាយនោះមានអាទិភាពជាងផលុបភោគដែលកំណត់ដោយការព្រមព្រៀង។ មិនថាផលុបភោគដែលបង្កើតដោយការព្រមព្រៀង ឬ ផលុបភោគដែលបង្កើតដោយបទបញ្ញតិ្តច្បាប់នោះទេ គឺត្រូវគោរពនូវលក្ខខណ្ឌមួយចំនួន ។ ២. លក្ខខណ្ឌនៃការបង្កើតផលុបភោគ នៅក្នុងលក្ខខណ្ឌនៃការបង្កើតផលុបភោគ ចំពោះផលុបភោគដែលបង្កើតដោយច្បាប់ គឺត្រូវគោរពនូវលក្ខខណ្ឌ ដែលបង្កើតឡើងតាមច្បាប់ដោយឡែក ក៏ប៉ុន្តែច្បាប់នោះមិនទាន់មាននៅឡើយទេ។ ដូច្នេះពាក់ព័ន្ធជាមួយលក្ខខណ្ឌនៃផលុបភោគដែលបង្កើតឡើងដោយច្បាប់ គឺមិនទាន់មានសញ្ញាណនៅឡើយទេ។ ចំណែកឯផលុបភោគ ដែលបង្កើតឡើងតាមការព្រមព្រៀងវិញ គឺប្រៀបបានដូចជាកិច្ចសន្យាមួយរវាងកម្មសិទ្ធិករ និងផលុបភោគី ដែលត្រូវគោរពនូវលក្ខខណ្ឌសុពលភាព ដែលរួមមាន លក្ខខណ្ឌគ្រឹះ (ក) និងលក្ខខណ្ឌទម្រង់ (ខ) ឲ្យបានច្បាស់លាស់ ។ ក. លក្ខខណ្ឌគ្រឹះ នៅក្នុងលក្ខខណ្ឌគ្រឹះនេះទៀតសោត គឺមានធាតុផ្សំចំនួន៣ (បី) សំខាន់គឺ ការព្រមព្រៀងពិតបា្រកដ (១) ដោយគ្មានវិការៈ កម្មវត្ថុ (២) និងមានសមត្ថភាព (៣) គ្រប់គ្រាន់ ។ ការព្រមព្រៀងអនុលោមតាមគោលការណ៍ស្វ័យភាពនៃឆន្ទៈ ការព្រមព្រៀងជាធាតុផ្សំចម្បងរបស់កិច្ចសន្យា។ ការព្រមព្រៀង គឺជាការសម្ដែងឆន្ទៈព្រមព្រៀងគ្នារវាងភាគីនៃកិច្ចសន្យា ដោយបង្កើតឲ្យមានលិខិត ឬជាការព្រមព្រៀងដោយផ្ទាល់មាត់ ដែលជាកិច្ចគតិយុត្តមួយ ។ ការព្រមព្រៀងដែលអាចមានអានុភាពគតិយុត្តបានតែក្នុងករណី ដែលការព្រមព្រៀងនោះ បានបង្ហាញដោយសេរី និងដោយដឹងហេតុផលសព្វគ្រប់ ។ ប្រសិនបើភាគីណាមួយ បានទទួលរងការគាបសង្កត់ ឬមិនដោយសុទ្ធចិត្តតាមឆន្ទៈរបស់គេ មិនដោយសេរីនៅពេលចុះកិច្ចសន្យានោះទេ ការព្រមព្រៀងនោះនឹងមានវិការៈ ដែលត្រូវបានចាត់ទុកដូចជាគ្មានការព្រមព្រៀង ហើយកិច្ចសន្យាមិនអាចកើតឡើង ឬយកជាការបានទេ ។ អ្នកដែលបង្ហាញឆន្ទៈ អាចលុបចោលកិច្ចសន្យាបាន ដោយហេតុថាកិច្ចសន្យានោះមានវិការៈ ក្នុងករណីដូចខាងក្រោមនេះ ៖ ការបង្ហាញឆន្ទៈ ត្រូវបានធ្វើឡើងដោយសារការភាន់ច្រឡំ ។ ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើង ដោយការឆបោក ឬការគំរាមកំហែង ឬការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ។ ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើង ដោយអំពើឆ្លៀតឳកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ[3] ។ សមត្ថភាព សមត្ថភាពរបស់បុគ្គល គឺជាអំណាចនីត្យានុកូល ក្នុងការធ្វើលិខិតគតិយុត្ត ឬចុះកិច្ចសន្យានានា ។ ជាគោលការណ៍ ជនទាំងឡាយដែលមានអាយុ ១៨ (ដប់ប្រាំបី) ឆ្នាំឡើង ឬ អនីតិជនដែលទទួលបានអត្តាធីនភាព អាចធ្វើកិច្ចសន្យាបានគ្រប់ពេលវេលា លើកលែងតែកំហាត់ជន ដែលមានចែងក្នុងច្បាប់។ កំហាត់ជន គឺជាជនដែលត្រូវបានច្បាប់ហាមឃាត់ ដោយមិនឲ្យប្រើប្រាស់សិទ្ធិរបស់ខ្លួនមួយចំនួន ដោយសារមកពីជននោះមានសតិសម្បជញ្ញៈទន់ខ្សោយ ឬ មានទោសខាងព្រហ្មទណ្ឌ ។ សមត្ថភាពរបស់បុគ្គលរួមមាន ៣(បី) ប្រភេទ គឺៈ សមត្ថភាពក្នុងការធ្វើសកម្មភាព សមត្ថភាពបង្ហាញឆន្ទៈ និងសមត្ថភាពទទួលសិទ្ធិ ។ កម្មវត្ថុនៃកិច្ចសន្យា សំដៅទៅលើប្រតិបត្តិការគតិយុត្ត ដែលភាគីនៃកិច្ចសន្យាចង់ធ្វើ ។ ក៏ប៉ុន្តែកម្មវត្ថុនៃកិច្ចសន្យានោះត្រូវតែ ៖ មានពិតប្រាកដ អាចអនុវត្តទៅបានស្របនឹងបទបញ្ញតិ្តច្បាប់ ក៏ដូចជាទំនៀមទំលាប់ ឬសណ្ដាប់ធ្នាប់សាធារណៈ ។ នៅក្នុងប្រតិបត្តិការផលុបភោគ វត្ថុដែលជាកម្មវត្ថុនៃផលុបភោគ គឺត្រូវតែជាអចលនវត្ថុ ដែលអាចជាដី ឬ អគារ ។ នៅពេលដែលគោរពលក្ខខណ្ឌគ្រឹះហើយ ក៏ត្រូវគោរពលក្ខខណ្ឌទម្រង់ផងដែរ ។ ខ. លក្ខខណ្ឌទម្រង់ ផលុបភោគ អាចបង្កើតតាមលិខិតមិនលាយល័ក្ខណ៍អក្សរ (១) ឬ តាមលិខិតជាលាយល័ក្ខណ៍អក្សរក៏បាន(២) ។ ខ.១ មិនលាយលក្ខណ៍អក្សរ ផលុបភោគ អាចត្រូវបានបង្កើតតាមរយៈលិខិតមិនលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់បាន ក៏ប៉ុន្តែកម្មសិទ្ធិករអាចស្នើសុំឲ្យរំលត់ផលុបភោគដោយផ្ទាល់មាត់នៅពេលណាក៏ បាន។ នៅក្នុងករណីដែលមានការស្នើសុំឲ្យរំលត់ មិនបានបញ្ជាក់ពីពេលរលត់ និងនៅក្នុងករណីដែលអំឡុងពេលគិតចាប់ពីពេលស្នើសុំឲ្យរំលត់ រហូតដល់ពេលដែលរលត់ដែលបានបញ្ជាក់នៅក្នុងការស្នើសុំឲ្យរំលត់នោះ តិចជាងអំឡុងពេលដូចបានកំណត់ខាងក្រោមនេះ ផលុបភោគត្រូវរលត់ នៅពេលដែលអំឡុងពេលនេះបានកន្លងហួស គិតចាប់ពីពេលស្នើសុំឲ្យ រំលត់ៈ ៣ (បី) ខែ ចំពោះអគារ ។ និង ១ (មួយ) ឆ្នាំ ចំពោះដី[4] ។ចំពោះផលុបភោគលើដី ដែលមានរដូវប្រមូលផល ការស្នើសុំឲ្យរំលត់ត្រូវធ្វើឡើងនៅមុនពេលដែលផលុបភោគីចាប់ផ្ដើមការងារកសិកម្មសម្រាប់រដូវបន្ទាប់ពីរដូវមុន[5] ។ លាយលក្ខណ៍អក្សរ ការបង្កើតផលុបភោគ គឺអាចធ្វើជាលាយល័ក្ខណ៍អក្សរបាន ប៉ុន្តែវាមិនមែនជាលក្ខខណ្ឌចាំបាច់ដើម្បីបង្កើតផលុបភោគនោះទេ ពីព្រោះថាគេក៏អាចបង្កើតផលុបភោគមិនលាយ លក្ខខណ៍អក្សរបានផងដែរ។ ហេតុដូច្នេះ បើប្រៀបធៀបនឹងផលុបភោគដែលបង្កើតតាមលិខិតជាលាយលក្ខណ៍អក្សរ ផលុបភោគដែលមិនបង្កើតតាមលិខិតជាលាយលក្ខណ៍អក្សរ ត្រូវទទួលការការពារតិចជាងផលុបភោគ ដែលបង្កើតតាមលិខិតជាលាយលក្ខណ៍អក្សរ ដោយសារតែកម្មសិទ្ធិករមិនអាចជូនដំណឹងដើម្បីបញ្ចប់ មុនរយៈពេលដែលភាគីបានកំណត់នោះទេ។ ផលុបភោគី មិនអាចយកផលុបភោគរបស់ខ្លួនទៅតតាំងចំពោះតតិយជនបានឡើយ ប្រសិនមិនបានចុះបញ្ជី ហើយផលុបភោគដែលបានចុះបញ្ជីហើយ អាចតតាំងចំពោះអនុប្បទានិកនៃអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគបាន ទោះបីជាកម្មសិទ្ធិលើអចលនវត្ថុនោះ ត្រូវបានធ្វើអនុប្បទានក៏ដោយ[6]។ មានន័យថា ក្នុងករណីដែលផលុបភោគីមិនបានយក ផលុបភោគរបស់ខ្លួនទៅចុះបញ្ជីនោះទេ នៅពេលដែលកម្មសិទ្ធិករធ្វើអនុប្បទាននូវវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ផលុបភោគីមិនអាចតតាំង ឬ ទាមទារសិទ្ធិរបស់ខ្លួនដែលមានលើវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ជាមួយតតិយជនដែលជាអនុប្បទានិកបានឡើយ ។ ដូច្នេះដើម្បីការពារផលប្រយោជន៍របស់ខ្លួន ផលុបភោគី ត្រូវយកផលុបភោគរបស់ខ្លួនទៅចុះបញ្ជីជាមួយរដ្ឋបាលសុរិយោដី[7] ។ នៅពេលដែលផលុបភោគ បានគោរពនូវលក្ខខណ្ឌត្រឹមត្រូវនៃការបង្កើតហើយ វានឹងបង្កើតអានុភាពសម្រាប់គូភាគីដើម្បីអនុវត្ត ។ ជំពូកទី២ ៖ អនុភាពនៃផលុបភោគ តាមគោលការណ៍ឯករាជ្យភាព ផលុបភោគី និងកម្មសិទ្ធិករ ត្រូវបានគេកំណត់ថាជាម្ចាស់សិទ្ធិប្រត្យក្សពីរដែលមានទៅលើវត្ថុតែមួយដូចគ្នា ប៉ុន្តែខុសគ្នាក្នុងប្រភេទគតិយុត្តរបស់ពួកគេ ហើយឯករាជ្យក្នុងរបបគតិយុត្តរបស់ពួកគេ ។ ដែលភាពខុសគ្នានេះ គឺអាស្រ័យលើសិទ្ធិ និងករណីយកិច្ចរបស់ផលុបភោគី (កថាខ័ណ្ឌទី១) ហើយនិងសិទ្ធិ និងករណីយកិច្ចរបស់កម្មសិទ្ធិករ (កថាខ័ណ្ឌទី២) នៅក្នុងការអនុវត្តផលុបភោគ ១. សិទ្ធិ និងករណីយកិច្ចរបស់ផលុបភោគី ដោយសារតែផលុបភោគី មានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលរបស់កម្មសិទ្ធិករ ដូចនេះនៅពេលដែលផលុបភោគមានអានុភាព ផលុបភោគីនឹងមានសិទ្ធិមួយចំនួន (ក) ហើយក៏ត្រូវគោរពនូវករណីយកិច្ចមួយចំនួនផងដែរ (ខ) ។ ក. សិទ្ធិរបស់ផលុបភោគី ផលុបភោគី មានសិទ្ធិមួយចំនួនដូចជាៈ សិទ្ធិប្រើប្រាស់ ៖ គឺសំដៅទៅលើសិទ្ធិក្នុងការប្រើប្រាស់ លើអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ របស់កម្មសិទ្ធិករ ដែលអាចជាដី ឬអគារ ។ ឧទាហរណ៍ ការស្នាក់នៅលើអគារ ជាដើម-ល- ។ ផលុបភោគី អាចប្រើប្រាស់ទៅតាមតម្រូវការផ្ទាល់ខ្លួន ដោយខ្លួនផ្ទាល់ ឬតាមរយៈអ្នកផ្សេងទៀត ដែលជាទូទៅគឺដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់របស់កម្មសិទ្ធិករ ដែលមានទៅលើកម្មសិទ្ធិខ្លួនផងដែរ ។ សិទ្ធិអាស្រ័យផល ៖ (ផលស៊ីវិល និងផលធម្មជាតិ) ផលុបភោគីមានសិទ្ធិអាស្រ័យផលធម្មជាតិ ដែលមានអត្ថិភាពនៅលើដី នៅពេលបង្កើតផលុបភោគ គឺត្រូវបានទៅផលុបភោគី ។ ក៏ប៉ុន្តែនៅពេលផុតរលត់ត្រូវបានទៅកម្មសិទ្ធិករនៃដី ហើយនៅក្នុងករណីនេះទំនាក់ទំនងនៃសេចក្ដីចម្រើនឥតហេតុចំពោះការងារពលកម្មជាអាទិ៍ ដើម្បីបង្កើតផលធម្មជាតិនោះ មិនត្រូវកើតឡើយ[8] ។ ចំពោះផលស៊ីវិល គឺផលុបភោគី អាចទទួលបានតាមរយៈដូចជាការធ្វើអនុប្បទានដោយយកថ្លៃ ឬបង្កើតភតិសន្យា នូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគជាដើម។ ហើយផលស៊ីវិលនេះត្រូវបានទៅផលុបភោគី តាមសមាមាត្រទៅនឹងអំឡុងពេលដែលផលុបភោគមានអត្ថិភាព[9]។ សិទ្ធិធ្វើអនុប្បទាន ៖ ផលុបភោគីក៏អាចធ្វើអនុប្បទាននូវផលុបភោគ ឬធ្វើការចាត់ចែងផ្សេងទៀតដោយយកថ្លៃ ឬ ដោយមិនយកថ្លៃបាន[10] ។ សិទ្ធិបង្កើតភតិសន្យា ៖ ផលុបភោគី អាចយកអចលនវត្ថុ ដែលជាកម្មវត្ថុនៃផលុបភោគធ្វើជាកម្មវត្ថុនៃភតិសន្យាដោយកំណត់អំឡុងពេលដែលមិនអាចលើសពី ៣ ឆ្នាំ ដោយអំឡុងពេលនេះអាចបន្តសារជាថ្មីបាន ប៉ុន្តែអំឡុងពេលនេះមិនអាចលើសពី ៣ឆ្នាំ បានឡើយ។ ហើយប្រសិនបើផលុបភោគត្រូវរលត់ ភតិសន្យាអចលនវត្ថុដែលជាកម្មវត្ថុនៃផលុភោគ មិនអាចតតាំងចំពោះកម្មសិទ្ធិករនៃអចលនវត្ថុបានឡើយ[11]។ សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស ៖ ផលុបភោគីអាចអនុវត្ត សិទ្ធិទាមទារឲ្យប្រគល់មកវិញ សិទ្ធិទាមទារឲ្យបញ្ឈប់ការរារាំង និងសិទ្ធិទាមទារឲ្យបង្ការជាមុននូវការរារាំង ចំពោះការបំពានផលុបភោគ ដូចសិទ្ធិដែលកម្មសិទ្ធិករមាន[12]។ សិទ្ធិទាមទារឲ្យបញ្ចុះថ្លៃឈ្នួល ៖ ចំពោះផលុបភោគដែលបង្កើតឡើងដោយ យកតម្លៃថ្នូរ ក្នុងករណីមានការផ្លាស់ប្ដូរស្ថានភាពផ្សេងៗ ដែលនាំឲ្យចំនួនទឹកប្រាក់នោះមិនសមស្រប ត្រូវតែមានការផ្លាស់ប្ដូរ ដើម្បីគោរពគោលការណ៍សមភាព ហេតុនេះ សិទ្ធិទាមទារឲ្យតម្លើង ឬបញ្ចុះតម្លៃឈ្នួល ដែលពាក់ព័ន្ធនឹងសិទ្ធិជួលអចិន្ត្រៃយ៍ ក៏ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីនេះ[13] ។ ខ. ករណីយកិច្ចរបស់ផលុបភោគី ផលុបភោគី ត្រូវគោរពនូវករណីយកិច្ចមួយចំនួនដោយខាងក្រោមៈ ករណីយកិច្ចជូនដំណឹងរបស់ផលុបភោគី ៖ ប្រសិនបើមានតតិយជនអះអាងអំពីសិទ្ធិ លើអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ផលុបភោគី ត្រូវជូនដំណឹងអំពីហេតុនេះ ទៅកម្មសិទ្ធិករនៃអចលវត្ថុនោះ ដោយគ្មានការយឺតយ៉ាវ លើកលែងតែកម្មសិទ្ធិករដឹងអំពីហេតុនោះហើយ ។ ប្រសិនបើធ្វេសប្រហែសក្នុងការជូនដំណឹង ផលុបភោគីត្រូវទទួលករណីយកិច្ចសងសំណងនៃការខូចខាត ដែលកើតឡើងចំពោះកម្មសិទ្ធិករ[14] ។ ករណីយកិច្ចបង់ថ្លៃឈ្នួល ៖ នៅក្នុងករណីដែលបានបង្កើតផលុបភោគ ដោយយកតម្លៃថ្នូរ ត្រូវបង់តម្លៃថ្នូរនោះ តាមពេលវេលា ទីកន្លែង និងចំនួនទឹកប្រាក់ដែលបានកំណត់នោះ ។ ការទទួលបន្ទុកនូវសោហ៊ុយ ៖ ផលុបភោគី ត្រូវទទួលបន្ទុកនូវសោហ៊ុយសម្រាប់ការជួសជុល ថែទាំនូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ព្រោះសោហ៊ុយនេះជាបន្ទុករបស់ផលុបភោគី[15] ។ ការទទួលបន្ទុកនូវពន្ធ និងអាករ និងសោហ៊ុយធានារ៉ាប់រង ៖ នៅក្នុងអំឡុងពេលនៃផលុបភោគ ផលុបភោគីមានករណីយកិច្ចទទួលបន្ទុកនូវពន្ធ និងអាករ ចំពោះអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ និងសោហ៊ុយសម្រាប់ការធានារ៉ាប់រងអចលនវត្ថុនោះ ដែលកម្មសិទ្ធិករបានធ្វើកិច្ចសន្យានៅមុនពេលបង្កើតផលុបភោគ[16] ។ ២. សិទ្ធិ និងករណីយកិច្ចរបស់កម្មសិទ្ធិករ មិនខុសគ្នាពីផលុបភោគីទេ នៅពេលដែលផលុបភោគមានអានុភាព កម្មសិទ្ធិករក៏មាននូវសិទ្ធិ(ក) និងករណីយកិច្ច (ខ) របស់ខ្លួនផងដែរ ។ ក. សិទ្ធិរបស់កម្មសិទ្ធិករ កម្មសិទ្ធិករមាននូវសិទ្ធិមួយចំនួនដូចខាងក្រោមៈ សិទ្ធិទាមទារឲ្យតម្លើងថ្លៃឈ្នួល៖ នៅក្នុងករណីដែលបានបង្កើតផលុបភោគ ដោយយកតម្លៃថ្នូរ ប្រសិនបើមានការផ្លាស់ប្ដូរស្ថានភាពផ្សេងៗ ដែលនាំឲ្យចំនួនទឹកប្រាក់នោះមិនសមស្របទៅនឹងអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ត្រូវតែមានការផ្លាស់ប្ដូរ ដើម្បីគោរពគោលការណ៍សមភាព ហេតុនេះ កម្មសិទ្ធិករមានសិទ្ធិទាមទារឲ្យតម្លើងថ្លៃឈ្នួល[17] ។ សិទ្ធិចាត់ចែង៖ នៅពេលដែលយើងនិយាយពីកម្មសិទ្ធិ មានន័យថា កម្មសិទ្ធិករ មាននូវសិទ្ធិចាត់ចែង សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផង។ ក៏ប៉ុន្តែ នៅពេលដែលផលុបភោគមានអានុភាព មានន័យថា ផលុបភោគី មាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផល ដែលធ្វើឲ្យកម្មសិទ្ធិករមានតែសិទ្ធិចាត់ចែងតែប៉ុណ្ណោះ (អសារកម្មសិទ្ធិករ)។ ឧទាហរណ៍ដូចជា កម្មសិទ្ធិករមានសិទ្ធិចាត់ចែង ហាមឃាត់មិនឲ្យផលុបភោគីបង្កការខូចខាត ឬបំផ្លិចបំផ្លាញអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគជាដើម ។ សិទ្ធិទាមទារឲ្យរំលត់នូវផលុបភោគ ៖ ក្នុងករណី ផលុបភោគីបានធ្វើអំពើផ្ទុយខ្លឹមសារនៃផលុបភោគ ដូចជាករណីបង្កការខូចខាត ឬថែរក្សាមិនបានត្រឹមត្រូវ ជាអាទិ៍នូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ កម្មសិទ្ធិករនៃអចលនវត្ថុនោះ អាចទាមទារឲ្យតុលាការ ដើម្បីរំលត់ផលុបភោគបាន ហើយការទាមទារនេះមិនរារាំងការទាមទារសំណងការខូចខាត ដោយផ្អែកលើអំពើអនីត្យានុកូល ចំពោះផលុបភោគីឡើយ ខ. ករណីយកិច្ចរបស់កម្មសិទ្ធិករ កម្មសិទ្ធិករ ត្រូវទទួលបន្ទុកនូវករណីយកិច្ចមួយចំនួនដូចខាងក្រោមៈ បំពេញកាតព្វកិច្ច (ប្រគល់អចលនវត្ថុ) ៖ នៅពេលផលុបភោគមានអានុភាព កម្មសិទ្ធិករត្រូវប្រគល់នូវអចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ដល់ផលុបភោគី ទៅតាមការកំណត់។ ការទទួលបន្ទុកនូវសោហ៊ុយ ៖ កម្មសិទ្ធិករ ត្រូវទទួលបន្ទុកនូវសោហ៊ុយសម្រាប់ការជួសជុលធំៗ ប៉ុន្តែក្នុងករណីដែលមានភាពចាំបាច់ក្នុងការជួសជុលធំៗបានកើតឡើងដោយផលុបភោគីមិនបានជួសជុលថែទាំ សោហ៊ុយនោះត្រូវជាបន្ទុករបស់ផលុបភោគី[18]។ ការជួសជុលធំៗ គឺជាការកែប្រែជញ្ជាំងចម្បង ធ្នឹមដំបូល និងគ្រឹះ និងការរៀបចំឡើងវិញនូវដំបូល ចំណែកឯការជួសជុលក្រៅពីនេះ គឺជាការជួសជុលថែទាំ[19]។ ជំពូកទី៣ ៖ ការរលត់ផលុបភោគ ផលុបភោគ ត្រូវបានរលត់ដោយសារមូលហេតុមួយចំនួន (កថាខ័ណ្ឌទី១) ហើយនៅពេលដែលផលុបភោគរលត់វាក៏បានបង្កើតនូវអានុភាពផងដែរ (កថាខ័ណ្ឌទី២) ចំពោះកម្មសិទ្ធិករ និងផលុបភោគី ។ ១. មូលហេតុនៃការរលត់ផលុបភោគ ផលុបភោគ មានអត្ថិភាពទៅបាននៅក្នុងអំឡុងពេលដែលបានកំណត់ ឬរហូតដល់ពេលដែលហេតុណាមួយបានកំណត់កើតឡើង ។ ប្រសិនបើមិនបានកំណត់អំពីអំឡុងពេលដែលផលុបភោគមានអត្ថិភាពនោះទេ ត្រូវចាត់ទុកថាមានអត្ថិភាព រហូតដល់ផលុបភោគីទទួលមរណភាព[20] ។ ដូច្នេះ ផលុបភោគត្រូវរលត់នៅពេល ដែលដល់វេលាកំណត់ (ក) ហើយវាក៏ត្រូវរលត់ផងដែរ នៅពេលដែលមានការអន្តរាយនូវវត្ថុ (ខ) ដែលជាកម្មវត្ថុនៃផលុបភោគ ។ ក. ការរលត់ដោយដល់ពេលកំណត់ ការរលត់ដោយដល់ពេលកំណត់នេះ អាចជាការរលត់ ដែលដល់ពេលកំណត់ដោយការព្រមព្រៀង (១) និងដោយពេលដែលកំណត់ដោយច្បាប់ (២) ។ ការព្រមព្រៀងដែលមានពេលកំណត់ ៖ អាចជាការព្រមព្រៀងដែលមានកំណត់ ដោយភាគីកិច្ចសន្យា នៅពេលបង្កើតផលុបភោគ ឬ ជាការព្រមព្រៀងដែលបានធ្វើឡើងក្នុងអំឡុងពេលអនុវត្តផលុបភោគ។ ចំពោះការព្រមព្រៀងដែលមានកំណត់ដោយភាគីនៅពេលបង្កើតផលុបភោគ គឺភាគីបានកំណត់ពីរយៈពេល ដែលផលុបភោគត្រូវបានបញ្ចប់តាមរយៈពេលវេលាកំណត់ច្បាស់លាស់ មានន័យថាភាគីបានកំណត់ ឬ ចែងនូវពេលវេលាជាក់លាក់ណាមួយ ។ ឧទាហរណ៍ដូចជា ផលុបភោគ ដែលត្រូវបានបង្កើតនេះ ត្រូវផុតរលត់ក្នុងរយៈពេល ១០ (ដប់) ឆ្នាំ ។ ហើយក៏អាចជាការកំណត់ពេលវេលាកំណត់មិនច្បាស់លាស់ផងដែរមានន័យថាភាគី បានកំណត់អំពីពេលវេលាកំណត់ដែរ ប៉ុន្តែអំឡុងពេលនោះមិនច្បាស់លាស់ទេ ។ ឧទាហរណ៍ ផលុបភោគ ដែលត្រូវបានបង្កើតនេះ ត្រូវផុតរលត់នៅពេលដែលផលុប ភោគីទទួលមរណភាព ឬ ព្រឹត្តិការណ៍ណាមួយបានកើតឡើង។ ចំពោះការព្រមព្រៀងដែលបានធ្វើឡើងក្នុងអំឡុងពេលអនុវត្តផលុបភោគ គឺភាគីកិច្ចសន្យានៃផលុបភោគ មិនបានកំណត់ជាមុននៅពេលបង្កើតនោះទេ គឺការព្រមព្រៀងនេះកើតមានឡើងក្នុងអំឡុងពេលដែលផលុបភោគមានអានុភាពមានដូចជា ៖ការលះបង់សិទ្ធិដោយចេតនារបស់ផលុបភោគី ៖ មានន័យថាផលុបភោគីបានលះបង់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលដោយចេតនាជាលក្ខណៈឯកតោភាគី។ ក៏ប៉ុន្តែការលះបង់សិទ្ធិនេះ ជួនកាលក៏ធ្វើឡើងដោយមានការព្រមព្រៀងរួមគ្នាពីភាគីផលុបភោគី និងកម្មសិទ្ធិករដែរ ។ ការស្រុះស្រួលគ្នា រវាងផលុបភោគី និងកម្មសិទ្ធិករ ៖ ការជួបជុំពិភាក្សាគ្នា រវាងផលុបភោគី និងកម្មសិទ្ធិករ ក៏ជាមូលហេតុមួយដែលនាំឲ្យ ផលុបភោគ ឈានទៅរកការរលត់ដែរ ។ ឧទាហរណ៍ៈ ក្រោយពីការពិភាក្សារួចមក កម្មសិទ្ធិករបានយល់ព្រមលក់ ឬផ្ដល់ជាអំណោយដល់ផលុបភោគីនូវទ្រព្យអាស្រ័យផលនោះ ជាហេតុនាំឲ្យផលុបភោគីក្លាយជាម្ចាស់កម្មសិទ្ធិផ្ទាល់លើវត្ថុនោះ ។ ពេលកំណត់ដោយច្បាប់ ៖ នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាបានផ្ដល់នូវសិទ្ធិដល់ភាគីក្នុងការព្រមព្រៀងកំណត់ពីរយៈពេលនៃផលុបភោគក៏ពិតមែន ក៏ប៉ុន្តែច្បាប់បានកំណត់នូវព្រំដែននៃរយៈពេលមួយ មិនអាចលើសពីមួយជីវិត របស់ផលុបភោគីឡើយ[21]។ មានន័យថា ប្រសិនបើគូភាគីបានកំណត់រយៈពេល លើសពីមួយជីវិតរបស់ផលុបភោគី ដែលរយៈពេលនេះបន្តរហូតដល់សន្តតិជនទៀតនោះ គឺច្បាប់មិនទទួលស្គាល់នោះទេ។ ខ. ការអន្តរាយវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ផលុបភោគ ក៏ត្រូវបានរលត់តាមរយៈ ការអន្តរាយនូវវត្ថុដែលជាកម្មវត្ថុនៃផលុបភោគផងដែរ ដែលការអន្តរាយនេះអាចបណ្ដាលមកពីករណីប្រធានសក្កិ (១) អាចបណ្ដាលមកពីអំពើរំលោភបំពានរបស់ផលុបភោគី (២) ។ ការអន្តរាយដោយករណីប្រធានសក្កិ ៖ កាលណាវត្ថុដែលជាកម្មវត្ថុនៃផលុភោគត្រូវអន្តរាយ ផលុបភោគីត្រូវបាត់បង់សិទ្ធិអាស្រ័យផលរបស់ខ្លួនផងដែរ។ ការអន្តរាយនេះអាចបណ្ដាលមកពី ការបំផ្លាញ ការខូចខាត ការបាត់បង់ ឬដោយសារករណីប្រធានសក្កិមកបំផ្លាញវត្ថុនោះ។ ករណីប្រធានសក្កិ គឺជាព្រឹត្តិហេតុធម្មជាតិ ដែលមនុស្សមិនអាចដឹងមុន មិនអាចត្រួតត្រាបាន ឬ បង្ការទុកជាមុន ឬ ជៀសវាងបាន បណ្ដាលឲ្យមានការខូចខាតកើតឡើង ឧទាហរណ៍ ការរញ្ជួយដី រន្ទះបាញ់ ខ្យល់ព្យុះ ទឹកជំនន់ -ល-។ ដូច្នេះយោងតាមអត្ថន័យនៃក្រមរដ្ឋប្បវេណី ផលុបភោគីបាត់បង់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលរបស់ខ្លួនស្របពេលទៅនឹងការអន្តរាយទាំងស្រុងនៃវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ទោះបីការអន្តរាយនោះបានកើតឡើងមុនពេលកំណត់ នៃការផុតរលត់ផលុបភោគក៏ដោយ ផលុបភោគីមិនអាចទាមទារទៅកម្មសិទ្ធិករឲ្យបន្ដនូវសិទ្ធិ ផលុបភោគរបស់ខ្លួនទៀតបានឡើយ។ ឧទាហរណ៍ កម្មសិទ្ធិករនៃអគារមួយបានផ្ដល់សិទ្ធិផលុបភោគលើអគាររបស់ខ្លួនក្នុងរយៈពេល ១០(ដប់) ឆ្នាំ។ តែ ៥ (ប្រាំ) ឆ្នាំ ក្រោយមកអគារនោះ ត្រូវបំផ្លាញដោយខ្យល់ព្យុះ។ ក្នុងករណីនេះកម្មវត្ថុនៃផលុបភោគ ដែលផលុបភោគីប្រើប្រាស់ និងអាស្រ័យផល ត្រូវបានអន្តរាយ ។ ដូច្នេះ ផលុបភោគី ក៏ត្រូវបាត់បង់សិទ្ធិផលុបភោគដែរ ទោះបីខ្លួននៅសល់ពេលវេលាចំនួន ៥ (ប្រាំ) ឆ្នាំ ទៀតទើបអស់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលក៏ដោយក៏ផលុបភោគីមិនអាចទាមទារឲ្យកម្មសិទ្ធិករសង់អគារនោះឡើងវិញ ដើម្បីឲ្យខ្លួនអនុវត្តសិទ្ធិផលុបភោគ រហូតដល់ពេលកំណត់ ១០ (ដប់) ឆ្នាំបានដែរ ។ មួយវិញទៀត ក្នុងករណីដែលកម្មវត្ថុនៃផលុបភោគ ជាអគារនៅលើដីតែប៉ុណ្ណោះ ហើយអគារនោះត្រូវអន្តរាយ ផលុបភោគីមិនអាចអនុវត្តផលុបភោគចំពោះដីនោះបានឡើយ។ ក៏ប៉ុន្តែក្នុងករណីដែលផលុបភោគជាដីផង និងអគារផង ហើយមានតែអគារប៉ុណ្ណោះដែលត្រូវអន្តរាយ នាំឲ្យផលុបភោគចំពោះដីនៅមានដដែល[22]។ ការអន្តរាយដោយអំពើរបស់ផលុបភោគី ៖ ផលុបភោគ ក៏អាចត្រូវផុតរលត់ ដោយសារទង្វើនៃការរំលោភបំពានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលរបស់ផលុបភោគីផងដែរ ដូចជាទង្វើនៃការអាស្រ័យផល ដែលនាំឲ្យខូចខាតវត្ថុ ឬ ការទុកចោលទ្រព្យអាស្រ័យផលឲ្យខូចខាតដោយពុំបានយកចិត្តទុកដាក់ថែរក្សា។ ទាំងអស់នេះ គឺជាការប្រព្រឹត្តដែលរំលោភបំពានសិទ្ធិប្រើប្រាស់ និងអាស្រ័យផល ពីព្រោះជាគោលការណ៍ ផលុបភោគីមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើទ្រព្យ ក៏ប៉ុន្តែក៏ត្រូវមានកាតព្វកិច្ចថែរក្សាវត្ថុអាស្រ័យផលនោះឲ្យបានល្អ ដើម្បីសងទៅកម្មសិទ្ធិករវិញដែរនៅពេលផុតកំណត់សិទ្ធិនេះ។ ការរំលោភបំពានដែលនាំឲ្យរលត់សិទ្ធិផលុបភោគ គឺនៅពេលដែលផលុបភោគីមិនបានបំពេញ ឬ បំពេញកាតព្វកិច្ចមិនបានគ្រប់គ្រាន់ ជាហេតុនាំឲ្យមានការខូចខាតដល់ទ្រង់ទ្រាយវត្ថុអាស្រ័យផល។ ឧទាហរណ៍ ដូចជា ការបំផ្លាញ ការរំលំ ឬទុកចោលដែលនាំឲ្យមានការខូចខាតដល់សំណង់អគារ ការជីកកកាយដី ដែលនាំឲ្យមានការខូចដល់ទ្រង់ទ្រាយដើមនៃអចលនវត្ថុ -ល- ។ ការមិនអនុវត្ត ឬ គោរពកាតព្វកិច្ចរបស់ផលុបភោគីរបៀបនេះ បណ្ដាលឲ្យមានការដាក់ទណ្ឌកម្ម ដោយការដកហូតសិទ្ធិផលុបភោគពីផលុបភោគី។ ការដកហូតសិទ្ធិនេះ ត្រូវតែធ្វើតាមផ្លូវតុលាការ ដែលជាអ្នកវិនិច្ឆ័យពីភាពធ្ងន់ធ្ងរនៃទង្វើ។ ក៏ប៉ុន្តែសេចក្ដីសម្រេចរបស់តុលាការ ពុំមែនសុទ្ធតែជាសេចក្ដីសម្រេចដែលដកហូតសិទ្ធិផលុបភោគទេ គឺយោងតាមភាពធ្ងន់ធ្ងរនៃការរំលោភបំពានរបស់ផលុបភោគី។ ចំពោះកម្មសិទ្ធិករ នៅពេលមានការរំលោភសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីសំណាក់ផលុបភោគី អាចប្ដឹងស្នើសុំ ទៅតុលាការនូវសំណងជម្ងឺចិត្ត និងការជួសជុលការខូចខាត ដែលកើតឡើងពីការរំលោភបំពានដែលជាមូលហេតុ ស្នើសុំឲ្យដកហូតសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបានផងដែរ ។ ២. អានុភាពនៃការរលត់នៃផលុបភោគ ប្រសិនបើផលុបភោគរលត់ កម្មសិទ្ធិករនៃអចលនវត្ថុអាចទទួលកម្មសិទ្ធិលើការ្យដែលបានកែលំអ ឬសំណង់ជាអាទិ៍ ដែលផលុបភោគីបានធ្វើចំពោះអចលនវត្ថុ ដោយគ្មានសងប្រាក់សំណង ទៅឲ្យផលុបភោគី ឬសន្តតិជនរបស់ផលុបភោគីនោះឡើយ[23] ។ ភាគីអាចធ្វើការសន្យាពិសេស ប៉ុន្តែការសន្យាពិសេសនោះ មិនអាចតតាំងចំពោះតតិយជនបានឡើយ ប្រសិនបើមិនបានចុះបញ្ជី[24] ។ ហើយអតីតផលុបភោគី ឬអ្នកអាស្រ័យផលលើវត្ថុ ដែលជាកម្មសិទ្ធិរបស់កម្មសិទ្ធិករ គឺជាកូនបំណុលដ៏សំខាន់ ដែលមានកាតព្វកិច្ចសងទៅវិញនូវអចលនវត្ថុដែលខ្លួនកាន់កាប់ អាស្រ័យផលកន្លងមក ។ ក៏ប៉ុន្តែបើមានការខូចខាត ឬបាត់បង់ វត្តុ ដែលជាកម្មវត្ថុនៃផលុបភោគ ផលុបភោគីត្រូវទទួលខុសត្រូវក្នុងការធ្វើបដិទានឡើងវិញ (ក) ក៏ប៉ុន្តែក៏មានករណីអញ្ញត្រកម្ម(ខ) ក្នុងការធ្វើបដិទានឡើងវិញដែរ។ ក. ការទទួលខុសត្រូវធ្វើបដិទាន ប្រសិនបើផលុបភោគរលត់ ហើយផលុបភោគីបានបំផ្លាញអចលនវត្ថុ ឬបានបំប្លែងជាសារវន្ដនូវលក្ខណៈនៃអចលនវត្ថុនោះ កម្មសិទ្ធិករនៃអចលនវត្ថុអាចទាមទារឲ្យផលុបភោគីធ្វើបដិទានបាន ។ ឧទាហរណ៍ ផលុបភោគ នៃអគារមួយត្រូវបានបង្កើតឡើងក្នុងរយៈពេល ១០(ដប់) ឆ្នាំ ហើយដោយសារតែទីធ្លាចង្អៀត ផលុបភោគី បានបំផ្លាញផ្នែកណាមួយនៃអគារ ។ ដូច្នេះ នៅពេលដែលផលុបភោគត្រូវរលត់ ផលុបភោគី ត្រូវទទួលខុសត្រូវក្នុងការសាង់សង់អគារឲ្យដូចដើមវិញ ។ ខ. ការរួចផុតពីការទទួលខុសត្រូវក្នុងការធ្វើបដិទាន ក្នុងករណីដែលអចលវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ ទទួលការខូចខាត ឬ អន្តរាយ ដោយករណីប្រធានសក្តិ នោះទាំងកម្មសិទ្ធិករ ទាំងផលុបភោគី គ្មានការទទួលខុសត្រូវក្នុងការសង់ឡើងវិញ ឬទទួលខុសត្រូវផ្សេងទៀតចំពោះការខូចខាត ឬការអន្តរាយនោះឡើយ[25] ។ មានន័យថាបើមានករណីប្រធានសក្កិកើតឡើង ដែលបង្កការខូចខាតដល់អចលនវត្ថុដែលជាកម្មវត្ថុនៃផលុបភោគ កម្មសិទ្ធិករមិនអាចទាមទារឲ្យផលុបភោគទទួលខុសត្រូវក្នុងការធ្វើបដិទានឡើងវិញនោះទេ។ ការរួចផុតពីការទទួលខុសត្រូវនេះ មិនមែនរូចផុតត្រឹមតែផលុបភោគីនោះទេ សូម្បីតែកម្មសិទ្ធិករនៃអចលនវត្ថុក៏រួចផុត ពីការទទួលខុសត្រូវក្នុងការធ្វើបដិទានឡើងវិញដែរ ។ ឧទាហរណ៍ ផលុបភោគ នៃដី និងអគារមួយកន្លែង ត្រូវបានបង្កើតឡើងក្នុងរយៈពេល ១០(ដប់) ឆ្នាំ ។ ស្រាប់តែរយៈពេល ៧(ប្រាំពីរ) ឆ្នាំបានកន្លងផុតទៅ អគារនោះក៏ត្រូវខ្យល់ព្យុះបំផ្លាញអស់ ។ ក្នុងករណីនេះ ទោះបីជានៅសល់រយៈពេល ៣ (បី) ឆ្នាំទៀតក៏ដោយ ក៏ផលុបភោគី មិនអាចទាមទារឲ្យកម្មសិទ្ធិករសង់អគារនោះឡើងវិញបានទេ ។ ចប់ រៀបរៀងដោយនិស្សិតនីតិសាស្ត្រនៃសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច [1] មាត្រា ២៥៦ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [2] មាត្រា ២៥៧ កថាខ័ណ្ឌទី៣ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [3] មាត្រា ៣៤៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [4] មាត្រា ២៥៨ កថាខ័ណ្ឌទី២ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [5] មាត្រា ២៥៨ កថាខ័ណ្ឌទី៣ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [6] មាត្រា ២៥៩ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [7] មាត្រា ២២៩ នៃច្បាប់ភូមិបាល ឆ្នាំ ២០០១ ។ [8] មាត្រា ២៦១ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [9] មាត្រា ២៦២ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [10] មាត្រា ២៦៣ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [11] មាត្រា ២៦៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [12] មាត្រា ២៦៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [13] មាត្រា ២៧៣ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។ [14] មាត្រា ២៦៦ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [15] មាត្រា ២៧១ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [16] មាត្រា ២៧២ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [17] មាត្រា ២៧៣ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។ [18] មាត្រា ២៧១ កថាខ័ណ្ឌទី១ វាក្យខ័ណ្ឌ២ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [19] មាត្រា ២៧១ កថាខ័ណ្ឌទី២ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [20] មាត្រា ២៦០ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [21] មាត្រា ២៥៦ កថាខ័ណ្ឌទី១ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។ [22] មាត្រា ២៧០ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។ [23] មាត្រា ២៦៩ កថាខ័ណ្ឌទី២ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។ [24] មាត្រា ២៦៩ កថាខ័ណ្ឌទី៣ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។ [25] មាត្រា ២៧១ កថាខ័ណ្ឌទី៣ ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧។ សន្តតិកម្ម
ផ្នែកទី១ សញ្ញាណទូទៅនៃសន្តតិកម្ម
ដូច្នេះយើងអាចកំណត់និយមន័យបានថា សន្តតិកម្ម គឺជាការផ្ទេរនូវបេតិកភ័ណ្ឌ នៃបុគ្គលណាម្នាក់ដែលស្លាប់ ទៅអោយជនណាម្នាក់ ឬច្រើននាក់ដែលហៅថា ទាយាទ ឬ សន្តតិជន ។ មតកជន គឺជាជនដែលបានស្លាប់ទៅហើយ រីឯ សន្តតិជនគឺជាជនដែល ទទួលបន្តសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។
ឆន្ទៈរបស់មរតកជន ហៅថាសន្តតិកម្មមានបណ្តាំ ។ (មាត្រា ១១៤៥) សន្តតិកម្មនេះ ចែងអំពីវិធីធ្វើសន្តតិកម្ម ដែលមានសន្តតិកម្មតាមមរតកសាសន៏ និងសន្តតិកម្មតាមច្បាប់ ក្នុងករណីដែលគ្មានមរតកសាសន៏ ។ ដូច្នេះ មរតកសាសន៏ មិនមែនជាប្រទានកម្មមួយប្រភេទទេ គឺត្រូវចាត់ទុកជាសន្តតិកម្មតែម្ដង ។ ហេតុនេះហើយ គួរតែវាយតម្លៃថា ការធ្វើអនុប្បទាននូវទ្រព្យដោយមរតកសាសន៏ចំពោះសន្តតិជន គឺជាការ កំណត់ចំណែកមរត៌ក ព្រទាំងកំណត់នូវវិធីបែចែកមរត៌កផងដែរ។
ផ្នែកទី២ ប្រភេទនៃសន្តតិកម្ម
កូនរបស់មរតកជន ទោះបីជាកូនបង្កើតក្តី ឬកូនសុំក្តី ត្រូវមានចំណែកមរតកស្មើៗគ្នា ។ (មាត្រ ១១៥៦) ប៉ុន្តែបើក្នុងករណីកូនរបស់មត៌កជននោះ បានទទួលមរណភាពនៅមុនពេលធ្វើសន្តតិកម្ម ឬបានបាត់បងសិទ្ធិសន្តតិកម្ម ដោយត្រូវនឹងលក្ខខណ្ឌដែលបានបញ្ញត្តិនៃមាត្រា ១១៥០ (អភ័ព្វបុគ្គលនៃសន្តតិកម្មជាអាទិ៍) ខាងលើនេះ ឬដោយផ្ដាច់មត៌ក កូនរបស់បុគ្គលនោះ ត្រូវក្លាយទៅជាសន្តតិជនជំនួស។ ហើយបញ្ញត្តិនេះ មិនត្រូវបានយកមកអនុវត្តឡើយចំពោះបុគ្គលដែលមិនមែនជាបច្ឆាញាតិផ្ទាល់របស់មត៌កជន ។ ( មាត្រា ១១៥៧)
ប្រសិនបើបុព្វញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជន មានចំនួនច្រើននាក់ បុព្វញាតិផ្ទាល់នីមួយៗ ត្រូវទទួលចំណែកមរតកស្មើៗគ្នា ។
ប៉ុន្តែក្នុងករណីដែលមានបងប្អូនបង្កើតច្រើននាក់ បងប្អូនបង្កើតម្នាក់ៗ ត្រូវបានចំណែកមរតកភាគស្មើៗគ្នា ។ ក៏ប៉ុន្តែ ចំពោះបងប្អូនបង្កើតដែលមានឪពុក ឬមានម្តាយផ្សេងគ្នា ត្រូវបានទទួលពាក់កណ្តាលនៃចំណែករបស់បងប្អូនបង្កើតដែលមានឪពុកម្តាយទាំងសងខាងដូចគ្នា ។
បើយោងទៅតាមមាត្រា ១១៦២ ក្នុងករណីដែលសហព័ទ្ធរបស់មរតកជន និងបុគ្គលផ្សេងទៀតក្រៅពីសហព័ទ្ធ ត្រូវក្លាយជាសន្តតិជន ចំណែកមរតករបស់សន្តតិជន នឹងត្រូវបានបែងចែកតាមការកំណត់ដូចខាងក្រោម ៖
អនិតិជនដែលបានអត្តាធិនភាពរួចផុតពីអាណាព្យាបាល ឬពីអំណាចមេបា ក៏អាចធ្វើមរតកសាសន៏បានដែរ ។ អនិតិជន ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចធ្វើមរតកសាសន៏បាន ។ ដូច្នេះ អ្នកអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភកៈ មិនអាចលុបមរតកសាសាសន៏ចោលបានទេ ។
នៅក្នុងករណីដែលមរតកសាសន៏ ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញនៅក្រោយពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព មរតកសាសន៏ ត្រូវមានអានុភាព ចាប់ពីពេលដែលល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ ។ ឧទាហរណ៏ដូចជា ការធ្វើអច្ច័យទាននូវដីធ្លីដែលមានផ្ទះ ដោយតម្រូវអោយមានអាពាហ៏ពិពាហ៏នៃអច្ច័យលាភីជាល័ក្ខខ័ណ្ឌបង្អង់ ។ ចំពោះករណីនេះ អានុភាពនៃមរតកសាសន៏នេះ នឹងកើតឡើងនៅពេលមានអាពាហ៏ពិពាហ៏ ក្រោយពេលម្ចាស់បណ្ដាំទទួលមរណភាព ។
ដោយឡែក នៅក្នុងករណីដែលមរតកសាសន៏ភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ នៅក្រោយពេលដែលម្ចាស់បណ្ដាំបានទទួលមរណភាព ទ្រព្យសម្បត្តិដែលបានកំណត់ខាងលើនេះ ត្រូវបានធ្លាក់ទៅសន្តតិជនដែលនឹងត្រូវទទួលទ្រព្យសម្បត្តិនោះ ដោយប្រតិសកម្មគិតចាប់តាំងពីពេលដែលមរតកជននោះ បានទទួលមរណភាព ។ ផ្នែកទី៣ : សន្តតិជន
បុគ្គល ដែលបានបោះបង់សន្តតិកម្ម ត្រូវចាត់ទុកថា បុគ្គលនោះមិនមែនជាសន្តតិជនចំពោះសន្តតិកម្មនោះតាំងពីដំបូងមកម្ល៉េះ ។ បដិទាននៃសន្តតិកម្ម ការទាមទារឲ្យធ្វើបដិទាន គឺមានលក្ខណៈខុសគ្នាពីការដែលសន្តតិជនធ្វើការទាមទារយកមត៌ក។ ការទាមទារនេះ គឺទាមទារឲ្យតតិយជនដែលមិនមានការពាក់ព័ន្ធនឹងមត៌កនោះ ដោយគ្មានសិទ្ធដែលនាំឲ្យមានហេតុគតិយុត្ត។ ការទាមទារឲ្យធ្វើការបដិទាន មិនមែនជាការទាមទារតាមបញ្ញត្តិស្ដីពីសិទ្ធប្រត្យក្សមត៌ករបស់ខ្លួន ដែលត្រូវបានដកហូតសិទ្ធសន្តតិកម្ម ។ សន្តតិជដែលត្រូវបានដកហូតសិទ្ធិនោះ ត្រូវបដិទានមត៌កទាំងអស់ ឬមួយផ្នែក តាមរយៈន័យនៃការទាមទារនោះ។
ចប់ [1] [1] ឯកសារយោង៖
ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិកទាំងអស់ចំនួន៩រូប មានសមាជិកចំនួន៣រូប តែងតាំងដោយព្រះមហាក្សត្រ សមាជិកចំនួន៣ រូប តែងតាំងដោយរដ្ឋសភាជាតិ និងមានសមាជិកចំនួន៣រូផ្សងទៀតតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។អាណត្តិរបស់សមាជិកគឺរយៈពេល ៩ឆ្នាំ ប៉ុន្តែចំនួនមួយភាគបីនៃសមាជិកត្រូវបានតែងតាំងជាថ្មីរៀងរាល់៣ ឆ្នាំម្តង។ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានចាត់តាំងជាស្ថាប័នឯករាជ្យនិងអព្យាក្រឹត។ចំណុចនេះសំខាន់ខ្លាំងណាស់ដោយសារតែក្រុមប្រឹក្សានេះ ត្រួវត្រួតពិនិត្យមើលច្បាប់ដែលអនុម័ដោយរដ្ឋសភា ហើយសម្ថកិច្ចមួយនេះអាចនឹងត្រូវរងការយាយីប្រសិនបើក្រុមប្រឹក្សាមានការពាក់ព័ន្ធឬគ្របគ្រងដោយនយោបាយ។ ជាទ្រឹស្ដី មានធាតុផ្សំនៃការបែងចែកអំណាចក្នុងប្រត្តិបត្តការក្រុមប្រឹក្សាធម្មនុញ្ញដែល ច្បាប់រដ្ឋធម្មនុញ្ញ មានវិសមិតភាពជាមួយនឹងមុខងារជាសមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្យសភា ឬរដ្ឋសភា ប្រធាន ឬអនុប្រធាននៃគណបក្សនយោបាយ ឫសហាជីព ឬចៅក្រមក្នុងតំណែង ។ ច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញក៏បានចែកទៀតថាសមាជិកទាំងអស់មិនត្រូវបំពេញមុខតំណែងនយោបាយ ឬមុខរបរផ្សេងទៀតក្នុងអាណ្ណត្តិរបស់ខ្លួនឡើយ។ ប៉ុន្ដែ សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញទាំងក្នុងអតីតកាលនិងបច្ចុប្បន្នមានមុខតំណែងនៅក្នុងសេវាសាធារណៈជាពិសេសមានទំនាក់នងជាមួយនឹងគណបក្សកាន់អំណាច។ មុខតំណែងនៃសមាជិកជាក់លាក់របស់ក្រុមប្រឹក្សាធម្មនុញ្ញបានចោទជាសំណួរពាក់ព័ន្ធនឹងអាព្យាក្រឹត្យភាពរបស់ពួកគាត់ ។
ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការងារមួយចំនួនមកទល់ពេលបច្ចុប្បន្នក្នុងការបញ្ជាក់បញ្ញត្តិនៃរដ្ឋ-ធម្មនុញ្ញ ។ ឧទាហរណ៍ ក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាថ្ងៃទី ១០ ខែ កក្កដាឆ្នាំ ២០០៧ ក្រុមប្រឹក្សានេះបញ្ជាក់ថាអនុសញ្ញាអន្តរជាតិដែលប្រទេសកម្ពុជាបានទទួលស្គាល់ បង្កើតជាផ្នែកមួយ នៃច្បាប់ដែលតុលាការជំនុំជម្រះគួតែពិចារណាដល់សេចក្ដីម្រេចដ៏សំខាន់មួយនេះស្ដីពីការ បញ្ចូល កតិកាសញ្ញានិងអនុសញ្ញាសិទ្ធមនុស្សចូលទៅក្នុងប្រព័ន្ធច្បាប់ជាតិ។ តាមរយៈគេហទំព័ររបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលជាង ១០ ឆ្នាំ ក្រុមប្រឹក្សានេះបាន ពិចារណាទៅលើ ករណីចំនួន ២១ ពាក់ព័ន្ធនឹងការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ចំនួន ៥២ ករណីពាក់ព័ន្ធនឹងការត្រួតពិនិត្យ ធម្មនុញ្ញភាព និងករណីចំនួន ៤៦ ពាក់ព័ន្ធនឹងការបោះឆ្នោត ។ មានចំនួន ៤៨ ត្រូវបានបដិសេធដោយសារ “មិនបានបំពេញគ្រប់លក្ខខណ្ឌ” ឬការពិតពាក្យស្នើសុំទាំងនោះមិនបាន បំពេញតាមតម្រូវការទម្រងផ្នែកច្បាប់។ ទោះបីជាមានបញ្ហាច្រើនដែលទាក់ទងទៅនឹងបញ្ហាដីធ្លី និង សំណួរឯករាជ្យភាពីតុលារការ ក៏បញ្ហាទាំងនេះមិនត្រូវបានយកមកវែកញែក ឬលើកយកមក ដើម្បីប្រើប្រាស់នូវយន្តការរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ។ ប្រជាពលរដ្ឋខ្មែរសាមញ្ញ និងសូម្បីតែអ្នក ជំនាញផ្នែកច្បាប់ មិនបានដឹងច្បាស់ពីនីតិវិធី ដូច្នេះទើបគ្មានញត្តិណាដែលត្រូបានធ្វើឡើងពាក់ព័ន្ធ នឹងករណនេះទេ ។ ប្រជាពលរដ្ឋដទៃទៀត ប្រហែលជាមានការសង្ស័យចំពោះឯករាជ្យភាព និងភាពអព្យាក្រឹតជាខ្លាំងដែលធ្វើឱ្យមានភាពមិនជឿជាក់ដល់ក្រុមប្រឹក្សានេះចំពោះការសម្រេចលើលើករណីសំខាន់ៗពាក់ព័ន្ធនឹងធម្មនុញ្ញភាពនៃសកម្មភាពរបស់អង្គការនីតិប្រតិបត្តិ ។
ដើម្បីឲ្យក្រុមព្រឹក្សាធម្មនុញ្ញ អាចធ្វើការត្រួតពិនិត្យបានយ៉ាងមានប្រសិទ្ធភាពលើអំណាចនិតិ-ប្រតិបត្តិ ម.ស.ម.ក បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
ខាងក្រោមនេះគឺជាការបង្ហាញនូវការបែងចែកថ្នាក់ញាតិនៅក្នុងក្រមរដ្ឋប្បវេណី។ អ្នកទាំងអស់គ្នានឹងបានយល់កាន់តែច្បាស់បន្ថែមទៀត អំពីរបៀបនៃការសម្គាល់ថ្នាក់ញាតិ ថាតើញាតិរបស់យើងនូវក្នុងផ្លូវច្បាប់គេហៅយ៉ាងដូចម្ដេច។
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ UNIVERSITY OF SOUTH-EAST ASIA ស្ថាប័ននយោបាយ ក្នុងរបបសេរីពហុបក្សបានអនុញ្ញាតឲ្យមានការបង្កើតជាឬបក្សនយោបាយ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៤២បានកំណត់ថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណៈបក្សនយោបាយ។ នៅថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ១៩៩៧ ព្រះឬាជាណាចក្រកម្ពុជាបានប្រកាសឲ្យប្រើច្បាប់ស្ដីពីគណៈបក្សនយោបាយ។ ១.និយមន័យ ក្រុមមនុស្សមានឆន្ទៈនិងគំនិតដូចគ្នា ស្ម័គ្រស្មោះ រួបរួមគោរពលក្ខខណ្ឌសន្យាបង្កើតនូវអង្គការមួយអចិន្ត្រៃយ៍មានស្វ័យភាពក្នុងការចូលរួមក្នុងឆាកនយោបាយក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយការបោះឆ្នោតសេរីឬយុត្តិធម៍នៅលក្ខខណ្ឌខាងក្រោមកំណត់ដោយច្បាប់។ ការចូលរួមជាសមាជិកនិងបង្កើតបក្ស
គណៈបកក្សនយោបាយជាតំណាងនៃចរន្តនយោបាយផ្សេងៗ ។ គណបក្សនីមួយៗមានទស្សនៈរៀបចំគ្រប់គ្រងរដ្ឋខុសៗគ្នា គេមានគោលដៅស្វែងរកសំឡេងគាំទ្រគំនិតរបស់ខ្លួនលើសលប់ដើម្បីទទួលអំណាចដឹកនាំប្រទេសជាតិ។ គេសង្កេតឃើញថាប្រទេសខ្លះស្រឡាញ់របបរាជានិយម ខ្លះស្រឡាញ់របបសាធារណៈរដ្ឋ។ បញ្ហាអាចកើតឡើង ហើយរបបនយោបាយអាចផ្លាស់ប្ដូរថ្មី។ គណៈបក្សនយោបាយមួយចំនួនមានឆន្ទៈស្របគ្នា ប៉ុន្តែខ្លះទៀតផ្ទុយចំពោះការប្រើប្រាស់អំណាចនយោបាយ។ ករណីខ្លះបក្សទាំងអស់ស្របគ្នាលើនយោបាយនិងប្រ់ប្រាស់អំណាចរដ្ឋាភិបាលតែមានការគ្រប់គ្រងចាត់ចែងកិច្ចការខុសគ្នា។ គេមានមនោគមន៍វិជ្ជាដូចគ្នា តែរបៀបគ្រប់គ្រងរដ្ឋខុសគ្នាដូចជាករណីប្រទេសអាមេរិចជាដើម។ ៣.រចនាសម្ព័ន្ធអង្គការដឹកនាំគណៈបក្ស គណៈបក្សនីមួយៗមានអង្គការដឹកនាំដូចខាងក្រោម៖
៥.ថវិការរបស់គណបក្ស ធនធានហរិញ្ញវិត្ថុ មានឥទ្ធិពលខ្លាំងណាស់លើមធ្យោបាយទាំងឡាយនិងអាចឈ្នេះឆ្នោតភាគច្រើន ។ តែប្រភពធនធារបស់បក្សមានឥទ្ធិពលមិនល្អលើរបបប្រជាធិបតេយ្យ ។ ប្រជាធិបតេយ្យនឹងឥតន័យប្រសិនបើអំណាចផ្ដាច់ការនៅលើអ្នកមានទឹកប្រាក់ឬអ្នកខ្លាំង ឈ្មួញធំៗ ដែលគ្មានឧត្ដមគតិស្នេហាជាតិនោះ ។ សមភាពក្នុងការប្រកួតប្រជែងរវាងបក្សផ្សេងៗដែលចង់កាន់អំណាចដោយទឹកប្រាក់ខុសគ្នាពេក ។ បញ្ជានេះគ្មានដំណោះស្រាយឈ្នេះទេតែច្បាប់អាចធ្វើការត្រួតពិនិត្យប្រភពលុយរបស់គណបក្សបានដោយស្របច្បាប់ដូចជា ៖
សមាគម គឺជាការព្រមព្រៀងរវាងមនុស្ស២នាក់ឡើង ដើម្បីដាក់រួមនូវការយល់ដឹងឬសកម្មភាពរបស់ខ្លួនក្នុងគោលដៅមិនស្វែងរកចំណេញ។[1] ចប់ [1] ឯកសារយោង “សៀវភៅនីតិរដ្ឋធម្មនុញ្ញ” រៀបរៀងដោយសាស្ត្រាចារ្យ តាំង លាងសុទ្ធ |
|